យោងតាមប្រភពព័ត៌ មាន តារាបរទេស នានា បានឱ្យដឹង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២ ថា ចុងក្រោយ លទ្ធ ផលនៃ ចំណាត់ថ្នាក់ ខាងសម្លេង ពីរោះ ត្រូវបានចេញ ផ្សាយដោយ ការវាយ តម្លៃលើ ចំណាត់ ថ្នាក់នេះ ដែល បានធ្វើ ឡើង ដោយអ្នកជំនាញ ៣រូប ហើយត្រូវបាន ចេញជា ផ្លូវការ តាមរយៈ ប្រព័ន្ធ Internet ដែលមាន ចំណងជើងថា " Girl Group Vovalist Ranking " ។ គួរបញ្ជាក់ថា ការវាយតម្លៃលើ ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើង យ៉ាងផ្ចិតផ្ចង់ ទៅលើតារាគ្រប់ រូបដែលដាក់ ពាក្យប្រឡង ដោយមិនត្រឹម តែសំដៅទៅលើ សម្លេងលើបទចម្រៀង នោះទេ ប៉ុន្តែត្រូវរាប់បញ្ចូលទាំងសម្លេង ក្នុងការសម្ដែងលើកញ្ចក់ ទូរទស្សន៍ ការសម្ដែងលើឆាក និងការ ច្រៀងត្រូវតាម បែបផែននៃបទ ចម្រៀងទៀតផង។ ការវាយតម្លែនេះ ក៏រាប់បញ្ចូលផងដែរ ទៅលើការសម្ដែងការ ក្នុងចម្រៀងនៃម្ចាស់បទនីមួយៗ។ ជាលទ្ធផលនៅក្នុងនោះ សមាជិកក្រុម SISTAR's នាង Hyorin ទទួលបាន៣៨០ពិន្ទុ ឈរនៅលំដាប់លេខ ១ ខណៈដែល Davichi សមាជិកក្រុម Lee Hae Ri និង Jea សមាជិកក្រុម Brown Eyed Girls ស្ថិតនៅលេខ ២ និងលេខ ៣ ហើយលេខ ៤ បានទៅលើ IU និងលេខ៥ បានទៅលើសមាជិកក្រុម Girls' Generation គឺនាងTaeyeon ផងដែរ។
លទ្ធផលនៃការវាយ តម្លៃនេះក៏ត្រូវបាន ទទួលការយល់ ស្របពីគណៈវិភាគតាម Internet ជាច្រើន គួរឱ្យយកជាការបាន៕




No comments:
Post a Comment