អត្ថបទទាំងស្រុង ពី khmersarika ក្មេង ប្រុសអាយុ ២ឆ្នាំ ម្នាក់ដែល ធ្លាក់ទៅ ក្នុងអណ្ដូង ត្រូវបាន ជួយ សង្រ្គោះ បានជោគជ័យ ដែលអ្នករួមចំណែក ជួយដ៏ សំខាន់គឺ ទូរសព្ទ iPhone។ បើយោង តាម The Telegraph បានឲ្យដឹងថា កុមារជនជាតិចិន រូបនេះ ត្រូវបាន ក្រុមពន្លត់ អគ្គីភ័យជួយសង្រ្គោះ ជីវិត ក្រោយ ពីធ្លាក់ ទៅក្នុង អណ្ដូង ជម្រៅ៤០ហ្វ៊ីត (ប្រហែល ១២ម៉ែត្រ) នៅភាគ និរតីនៃប្រទេស ចិន កាលពី ថ្ងៃ សៅរ៍ សប្ដាហ៍ មុននេះ។
កម្មករសង្គ្រោះបន្ទាន់ បានព្យាយាមធ្វើយ៉ាងណាដើម្បីយកកុមារនោះចេញពីអណ្ដូងដោយប្រើខ្សែ ប៉ុន្ដែមិនអាចបានសម្រេចនោះទេ ដោយសារក្មេងមិនអាចតោងខ្សែដោយខ្លួនឯងដូចមនុស្សធំនោះទេ។ ដោយហេតុនេះហើយ ទើបពួកគេសម្រេចយក iPhone ចង់ភ្ជាប់នឹងខ្សែ ដើម្បីថតនូវទីតាំងជាក់លាក់របស់កុមាររូបនេះ មុននឹងទម្លាក់ខ្សែទម្រ សណ្ដោងក្មេងនោះឡើង។
ក្រុមសង្រ្គោះក៏បានប្រើទុយោ បញ្ចូលអុកស៊ីសែនទៅក្នុងអណ្ដូងនោះផងដែរ ដើម្បីធ្វើយ៉ាងណាធានាសុវត្ថិភាពដល់កុមាររងគ្រោះ កុំឲ្យថប់ដង្ហើម។
បើយោងតាម Daily Mail ដែលស្រង់សម្ដីពីទូរទស្សន៍រដ្ឋរបស់ចិន បានឲ្យដឹងថា កុមាររូបនោះ ត្រូវបានជួយសង្រ្គោះជោគជ័យជាស្ថាពរនៅវេលាម៉ោង១០យប់ (ម៉ោងនៅចិន) ថ្ងៃសៅរ៍។ បន្ទាប់មក កុមារដែលមិនត្រូវបានគេបញ្ចេញឈ្មោះនេះ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្តនៅឯមន្ទីរពេទ្យ ប៉ុន្ដែមិនមានរបួសធ្ងន់ធ្ងរពីការធ្លាក់នេះទេ។
ការប្រើទូរសព្ទ iPhone ក្នុងការជួយសង្រ្គោះនេះ គឺជាគំនិតឆ្នៃប្រឌិតមួយរបស់ក្រុមអ្នកសង្រ្គោះ ដែលគួរឲ្យកោតសរសើរ។
No comments:
Post a Comment