Friday, April 27, 2012

កូរ៉េ​ខាង​ជើងអួត​ពី​សមត្ថ​ភាព«​​​ត្រឹម​តែ​​​មួយ​គ្រាប់​»​អាច​បំផ្លាញ​យោធា​​អាមេរិក​​

ក្រុង​ សេអ៊ូលៈ កា សែត​ កូរ៉​ខាង​ ត្បូង Chosun Ilbo ​បាន​រាយការណ៍​ថា កង​ទ័ព​កូរ៉េ​ខាង​ជើង ​បាន​ប្រារព្ធ​ខួប​លើក​ទី​៨០​​របស់​ ខ្លួន​កាល​ ពី​ថ្ងៃ​ពុធ​ ជា​មួយ​ នឹង​ការ​​ប្តេជ្ញា ​សង​សឹក​នឹង​​អ្វី​ដែល​​ប្រមុខ ​កង​ទ័ព ​របស់​ខ្លួន បាន​ ហៅ​ថា​ ជា​ក្រុម​ក្បត់​ជាតិ​ភាគ ខាង​ត្បូង និង​ សម្ព័ន្ធ​មិត្ត ​របស់​កូរ៉េ​ខាង​ ថ្វី​បើ​​ចិនបាន​​ព្រមាន​​កុំ​ឲ្យ​​មាន​ការ​បង្ក​ហេតុ​​ថែម​ទៀតនៅ​​លើ​ឧបទ្វីប​​ដែល​មាន​ភាព​តាន​តឹង​នេះ​ក្តី។

នេះ​គឺជា​សម្តី​​​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ការ​គំ រាមកំហែង​​គ្រោត​គ្រាត​ជា​ច្រើន​​ដែល​​គេ​សំដៅ​លើ​ក្រុង​សេអ៊ូល​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​។

ក្នុង​សន្ទរកថា​មួយ​ដើម្បី​ប្រារព្ធ​«​ខួប​កង​ទ័ព​»​របស់​កូរ៉េ​ខាង​​ជើង​ លោក​សេនា​ប្រមុខ​រង​ រី យ៉ុង​-​ហូ បាន​ថ្លែង​​ថា ប្រទេស​របស់​លោកត្រូវ​បាន​បំពាក់​ដោយ​អាវុធ​ដែល​សម្ត្ថ​ភាព​បំផ្លាញ​យោធា​អាមេរិក​ដោយ​ប្រើ​«​ត្រឹម​តែ​​​​មួយ​គ្រាប់​»​ប៉ុណ្ណោះ។​ លោក ក៏​បាន​សន្យា​«​កាត់​បំពង់​ក»​អ្នក​ណា​ដែល​បង្ខូច​កេរ្តិ៍​ឈ្មោះ​ថ្នាក់​ដឹក​នាំ​របស់​រដ្ឋា​ភិ​បាលក្រុង​ព្យុង​យ៉ាង​ផង​ដែរ​។

កូរ៉េ​ខាង​ជើងបាន​បង្កើន​វោហាសាស្រ្ត​សកម្ម​ប្រ​យុទ្ធរបស់​ខ្លួន​​ប្រឆាំងរដ្ឋា​ភិ​បាល​ក្រុង​សេ អ៊ូល​បន្ទាប់​ពី​ប្រធានា​ធិបតី​​កូរ៉េ​ខាងក្បូង​​លោក លី ម្យ៉ុង​បាក់ បាន​រិះ​គន់​កូរ៉េ​ខាង​ជើង​ជុំ​វិញ​​​​​ការ​ចំណាយ​ប្រាក់​លើ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​បរា​ជ័យ​ របស់​ខ្លួន​កាល​ពី​ដើម​ខែ​នេះ ​ដោយ​មិន​​ចិញ្ចឹម​ពល​រដ្ឋ​របស់​ខ្លួន​ដែល​កំពុង​តែ​អត់​ឃ្លាន​។

អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​​ចិន​លោក ស៊ុយ ធៀន​កៃ ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ជំរុញ​ឲ្យ​កូរ៉េ​ខាង​ជើង​ មិន​ត្រូវ​ប្រព្រឹត្ត​​​ទង្វើ​​​ណា​មួយ​​​ដែល​នឹង​បង្កើន​​ភាព​តាន​​​តឹង​នៅ​ក្នុង​តំបន់​។

​លោក ក៏​បាន​បញ្ជាក់​​​​ថា​៖«​​ចិន នឹង​ជំទាស់​នឹង​អ្វី​​មួយ​ដែល​​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ឧបទ្ទីប​កូរ៉េ និង​អាស៊ី​ខាង​ភាគ​ឦសាន​ ក៏ដូ​ចជាបំ ផ្លាញ​​ប្រយោជន៍​សន្តិ​សុខ​​របស់​ចិន និង​​ប្រយោជន៍​របស់​ភាគី​ដែល​ពាក់​ព័ន្ធ​​ផង​ដែរ​»​។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។

No comments:

Post a Comment