Content From yukvakvey
ក្មេងស្រី ម្នាក់ បានឲ្យតម្លៃ ជីវិតរបស់ នាងថោកជាងសក់ ទៅទៀត ដោយ សុខចិត្ត លោតសម្លាប់ ខ្លួនតែ មិនព្រម កាត់សក់ ។ កាល ពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១២កន្លងទៅ ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ Yingying រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យ Victory Oilfield ដែលស្ថិតនៅក្នុងខេត្ត Shangdong ប្រទេសចិនបានធ្វើអត្តឃាត ដោយលោតពីលើអគារអាផាតមែនជាន់ទី៥ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុផលនៃការសម្លាប់ខ្លួននេះ គឺមិនមែនដោយសារខូចចិត្តរឿងស្នេហាប្រេះឆាបេះដូង ឬការសិក្សាមានបញ្ហាអ្វីនោះទេ ប៉ុន្ដែគឺដោយសារតែនាងមិនចង់កាត់សក់ខ្លី តាមច្បាប់ដែលសាលាបានកំណត់។
បន្ទាប់ពីទទួលការស្នើរបស់សាលា ម្ដាយបាននិយាយក្នុងន័យដាច់ខាតទៅកាន់ Yingying តែនាងមិនបាននិយាយតបអ្វីនោះទេ ហើយនាងបានបើកបង្អួច រួចលោតសម្លាប់ខ្លួនតែម្ដង ខណៈដែលម្ដាយរបស់នាងមិនអាចជួយបានទាន់ពេលវេលា ។
ក្រោយរឿងអាក្រក់បានកើតឡើង ឪពុករបស់ Yingying បានរិះគន់ដល់នាយកសាលា ដែលគ្មានទំនួលខុសត្រូវចំពោះរឿងអកុសលដែលបានកើតឡើងលើកូនស្រីរបស់គាត់។ គាត់បានបញ្ជាក់ថា នាយកសាលាតម្រូវឲ្យកាត់សក់ដោយសម្អាងលើវប្បធម៌របស់សាលា ប៉ុន្ដែនៅពេលរឿងនេះកើតឡើង គឺគ្មានអ្នកណាទទួលខុសត្រូវនោះទេ៕
No comments:
Post a Comment