អាប់ដេតថ្ងៃទី ១៤ មេសា ២០១២
ដោយសារតែ ថ្មីៗ នេះ ក្រុមហ៊ុន Apple បានបិទ មិនអោយ ធ្វើការ Restore ទៅកាន់ជំនាន់ មុនៗ នោះ ដូចជា ជំនាន់ 5.0.1 ជាដើម ដូចនេះ ហើយ យើងខ្ងុំ នឹងលើក យក អត្ថបទ មួយ យក មក និយាយ គឺ របៀប Restore ឬ Downgrade លើ A4 Device លោកអ្នក ដូចជា iPhone4/3GS, iPad1 , iPod Touch 4G/3G ទៅក្នុង ជំនាន់ 5.0.1 ដូចខាងក្រោម នេះ សង្ឃឹម ថា អាចជួយ ដល់ លោកអ្នក បាន ជាបណ្តោះអាសន្ត ពេល ដែល ក្រុម ហែកឃើរ ពុំទាន់ ផ្តល់ កម្មវិធី ដើម្បី Jailbreak iOS 5.1 ។ សូមបញ្ជាក់ថា វិធី ខាងក្រោម ធ្លាប់ បានធ្វើការ សាកល្បង Restore iPhone 4 5.0.1 ដែលមាន បញ្ហា គាំង អោយ ទៅ ជំនាន់ 5.0.1 វិញ ដដែល តែ សំរាប់ ការ Downgrade ដោយ ប្រើវិធី ខាងក្រោម យើងខ្ងុំ ពុំទាន់បាន សាកនៅឡើយទេ សូមលោកអ្នក អាចសាកល្បង ដោយខ្លួន ឯងបាន ហើយ ផ្តល់ យោបល់ ខាងក្រោម ដើម្បី ទុក អោយ អ្នក ប្រើប្រាស់ ដទៃ បានដឹង ផង។
ហើយ ក្នុង ករណី ពុំអាច Downgrade តាមវិធី ខាងក្រោម នោះទេ សូមលោកអ្នក អាច ងាកមក ប្រើ កម្មវិធី ដូចជា TinyUmbrilla ដើម្បី ធ្វើ Downgrade ក្នុង ករណី លោកអ្នក មាន ឯកសារ SHSH ហើយនោះ។
ជំហ៊ានទី១ ដោនឡូដ ឯកសារដំឡើងដើមប្រព័ន្ធ Firmware iOS 5.0.1 ( យើងខ្ងុំ សូមណែនាំ លោកអ្នក អោយ ប្រើ Internet Download Manager ដើម្បី ដោនឡូដ ) ។
- Download iOs 5.0.1 for iPhone 4S (9A406) – iPhone4,1_5.0.1_9A406_Restore.ipsw
- Download iOs 5.0.1 for iPhone 4S (9A405) – iPhone4,1_5.0.1_9A405_Restore.ipsw
- Download iOS 5.0.1 for iPhone 3GS – iPhone2,1_5.0.1_9A405_Restore.ipsw
- Download iOS 5.0.1 for iPhone 4 GSM – iPhone3,1_5.0.1_9A405_Restore.ipsw
- Download iOS 5.0.1 for iPhone 4 CDMA – iPhone3,3_5.0.1_9A405_Restore.ipsw
- Download iOS 5.0.1 for iPad 1 – iPad1,1_5.0.1_9A405_Restore.ipsw
- Download iOS 5.0.1 for iPad 2 – iPad 2 WiFi | iPad 2 (GSM) | iPad 2 (CDMA)
- Download iOS 5.0.1 for iPod Touch 3G – iPod3,1_5.0.1_9A405_Restore.ipsw
- Download iOS 5.0.1 for iPod Touch 4G – iPod4,1_5.0.1_9A405_Restore.ipsw
- ចូលទៅ Settings
- ចុច General
- ចុច About
- លោកអ្នកនឹងបានឃើញពី ជំនាន់ iDevice របស់អ្នក ហើយ នៅក្នុង រូបនេះ គឺ ជំនាន់គឺ iOS firmware 4.2.1
ជំហានទី ៣ (ជំហ៊ានទី៣ នេះ សំរាប់តែ អ្នក ប្រើប្រាស់ iPhone ) ចាំបាច់ត្រូវ ធ្វើ Custome Firmware iOS 5.0.1 ដែលគ្មាន អាប់ដេត Baseband ជាមុនសិន ។ ដើម្បី ធ្វើសូម អនុវត្ត ដូចខាងក្រោម
- ជាដំបូងសូមដោនឡូដ កម្មវិធី Redsn0w ជំនាន់ចុង ក្រោយ ដែលលោកអ្នក អាច ចូលទៅ ដោនឡូដ ក្នុង ទំព័រដោនឡូដ របស់អ៊ិកមិច ដោយចុចទីនេះ
- បន្ទាប់មក សូមចុច បើក កម្មវិធី Resn0w ដោយចុច ម៉ៅស្តាំ យក Run as Administrator
- រួចរើសយក Extra
- ចុចយក Custom IPSW រួចចូលទៅកាន់ទីតាំង ដែលលោកអ្នក បានដោនឡូដ ឯកសារដំឡើងដើម iOS 5.0.1 (Stock OS) ក្នុង ជំហ៊ានទី ១ ខាងលើ ។ ចុចលើឯកសារនេះ រួចចុច Open។ រង់ចាំមួយសន្ទុះប្រមាណ 5-10 នាទី ស្រ័យលើល្បឿនកុំព្យូទ័ររបស់លោកអ្នក។ នៅពេល វាលោតផ្ទាំង Custom IPSW Created។ នោះលោកអ្នក នឹងទទួលបាន ឯកសារដំឡើង Custom Firmware ដែលមានឈ្មោះថា ផ្តើមដោយ NO_BB ឧទាហរណ៌ NO_BB_xxx_5.0.1_9A405_Restore.ipsw ជាដើម។
- សូមបើកកម្មវិធី Redsn0w រួចចុច Extra-> SHSH Blobs-> Fetch
- បន្ទាប់មក ចូរដាក់ iDevice ក្នុង DFU Mode សូមធ្វើតាម ការណែនាំ របស់កម្មវិធី ក្រោយពី បាន ដាក់ចូល ទៅក្នុង DFU Mode អេក្រង់លោកអ្នក នឹងចេញផ្ទាំងខ្មៅ ដែលមានន័យថា iDevice របស់លោកអ្នក ស្ថិតក្នុង DFU ហើយ។
- ចូលទៅថត ដែលអ្នកបានបើកកម្មវិធី redsn0w.exe រួចចុចប៊ូតុង F5 ដើម្បី Refresh នោះលោកអ្នក នឹងបាន ឯកសារមួយ មានឈ្មោះ XXXXXXXXXXXXX.plist មិនខាន។
- បន្ទាប់មកអ្នកត្រូវ ផ្ងើរ XXXXXXXXXXXXX.plist ដែលអ្នក បានឃើញ ក្នុង ចំណុចទី៣ នេះ នៅ ទៅអោយ Cydia ដើម្បី អោយ Cydia ស្គាល់ ។ ដើម្បី ផ្ងើ លោកអ្នក គ្រាន់ តែ ចូល ទៅកាន់ Extra-> SHSH Blobs->Submit រួចចូលទៅរកកន្លែង ដែល XXXXXXXXXXXXX.plist របស់អ្នក រក្សាទុក ក្នុង កុំព្យូទ័រ រួចចុចលើ វា ហើយ ចុច Open ពេលនោះ Cydia នឹងផ្ងើរសារត្រឡប់ មកវីញ ថា បានទទួលស្គាល់។
- សូមបើកកម្មវិធី Redsn0w រួចចុច Extras->SHSH Blobs រួចចុចលើប៊ូតុង Stitch។ ចុចប៊ូតុង IPSW រួចរំកិលទៅកាន់ ឯកសារដំឡើង Custom Firmware ដែលមានឈ្មោះ ផ្តើមដោយ NO_BB ដូចជា NO_BB_xxx_5.0.1_9A405_Restore.ipsw ជាដើម ដែលអ្នក បានធ្វើ Custom Firmware ក្នុង ជំហ៊ានទី ៣ នេះ រួចចុច Open។ បន្ទាប់មក ចុចប៊ូតុង Local រួចរំកិលទៅ ថតដែលបានរក្សាឯកសារ XXXXXXXXXXXXX.plist រួចចុច Open។
- បន្ទាប់មក redsn0w នឹងធ្វើការបញ្ចូល កូនសោរ SHSH: XXXXXXXX.plist ជាមួយនឹង APTicket ចូលទៅកាន់ ឯកសារដំឡើង Firmware មិនខាន។ ហើយក្រោយការបញ្ចូលរួច លោកអ្នក នឹងបាន ឯកសារដំឡើងថ្មីមួយឈ្មោះ វែង ដូចជា XXXXXXXXXXXXX_ NO_BB_xxx_5.0.1_9A405_Restore.ipsw នេះ ជាដើម។
- បើសិនជាលោកអ្នក ពុំមាន កម្មវិធី iTunes សូម ដោនឡូដ ជំនាន់ចុងក្រោយ iTunes ចុចទីនេះ
- សូមបើកកម្មវិធី Redsn0w រួចចុច Extras រួចចុចលើប៊ូតុង Pwned DFU ដើម្បី ដាក់ iPhone/iPad ក្នុង DFU Mode សំរាប់ ចាប់ផ្តើម Restore ក្នុង iTunes។ ក្រោយពី ដាក់ iDevice លោកអ្នក ចូលទៅ ក្នុង DFU Mode អេក្រង់លោកអ្នក នឹងចេញផ្ទាំងខ្មៅ ដែលមានន័យថា iPhone របស់លោកអ្នក ស្ថិតក្នុង DFU ហើយ។
- សូមបើក iTunes ភ្ជាប់ iDevice របស់អ្នក ទៅកុំព្យូទ័រ តាមរយៈខ្សែ USB សួមចុចលើ ឈ្មោះ iDevice របស់អ្នកនៅខាងស្តាំដៃ ដូចរូបខាងក្រោម
- សូមចុច Shift អោយជាប់ រួចឃ្លីកលើ Restore ( សំរាប់ វីនដូ ) ឬ ចុច Alt អោយជាប់ រួចឃ្លីកលើ Restore ( សំរាប់ Mac ) រួចចូលទៅកាន់ iOS Firmware ដែលបានធ្វើ ក្នុង ជំហ៊ានទី 5 គឺជា iOS Firmware ដែលមានឈ្មោះ វែងជាងគេ នោះ ។ សូមរងចាំរហូតដល់ រួចរាល់ ។
រៀបរាង និងសរសេរដោយ អ៊ិកមិច
សូមសំណាងល្អ
yes, it is very useful information for i-device user. But I would like Exmic to explain why Itune usually kick error code 3194 and how to fix it.
ReplyDeleteដោះស្រាយ Error ពេលដំឡើង:
ReplyDelete- Error 16: កើតឡើងដោយសារ តែឯកសារដំឡើង Custom Firmware មានទំហំមិនត្រឹមត្រូវ សូមបង្កើតវាម្តងទៀត
- Error 3194: បើកកម្មវិធី Tiny Umbrella -> Advanced រួចដោះ Tick ពីមុខពាក្យ Set Hosts to Cydia on Exit រួច Restart កុំព្យូទ័រ។ បើនៅតែមានបញ្ហានេះដដែល នៅលើកុំព្យូទ័រ សូមចូលទៅ C:\Windows\System32\drivers\etc\ រួចបើកឯកសារមួយឈ្មោះ hosts ដោយប្រើកម្មវិធី Notepad ហើយលុបឃ្លាចុងក្រោយដែលមានពាក្យ xx.xxx.xxx.xxx gs.apple.com រួចបិទបើក iTunes ហើយធ្វើការ update ម្តងទៀត
Sothearith ... You can to to C:\Windows\System32\drivers\etc\ and open file hosts and Delet the last word xx.xxx.xxx.xxx gs.apple.com and close and open iTunes again.. try to update again...
ReplyDeleteGood luck form Exmic Member