Thursday, April 19, 2012

Samsung ឈប់ផលិត Galaxy Tab 2 ដើម្បីបង្កើត Espresso

អត្ថបទ ទាំងស្រុងពី គេហទំព័រ lookingtoday
នៅពេល ក្រុមហ៊ុន Samsung បាន បង្ហាញនូវ Galaxy Tab 2 10.1 នៅឯ ក្នុង ព្រឹត្តិការណ៍ សមាជ ទូរស័ព្ទ ពិភពលោក នៅឯ ទីក្រុង បាសេឡូណា វាដូចជា មិនមែនជា ប្រភេទTablet ដែលមនុស្ស គ្រប់គ្នា កំពុង ទទឹង រង់ចាំ នោះទេ តាមពិត ទៅវា មិនមាន អ្វីខុសគ្នា ជាមួយនឹង Galaxy Tab 10.1ដំបូងនោះទេ ដូចនេះហើយក្រុមហ៊ុន ប្រហែលជាអាចបន្ថែម quad-core Qualcomm processor វិញ ហើយTabletថ្មីនេះ មានឈ្មោះថា Espresso ។



  យោងតាមព័ត៌មានពីគេហទំព័រ Net Book News កាលពីថ្ងៃពុធ ទី ១៨ ខែមេសាបានឲ្យដឹងថា ក្រុមហ៊ុន Samsungមានទីតាំងនៅកូរ៉េ បានប្រកាសបញ្ឈប់ការផលិត Galaxy Tab 2 10.1 ហើយបែរផ្តោតសំខាន់លើការ Upgrade ទៅ quad-core processor វិញ ឲ្យក្លាយទៅ ជាTabletថ្មីមួយទៀត ដែលកាលបរិច្ឆេទលក់ដំបូងគឺនៅថ្ងៃទី ៤ខែឩសភា ប៉ុន្តែត្រូវប្តូរមក នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១២វិញ ក្នុងតម្លៃ ៣៩៩,៩៩ដុល្លារអាមេរិក ប៉ុន្តែវាមិន ទាន់ប្រាកដថា កាលបរិច្ឆេទនេះ អាចនឹងដដែលឬយ៉ាងណានោះទេ។

ចំណែកឯរបាយការណ៍ថ្មីមួយទៀតបានឲ្យដឹងថា Galaxy Note 10.1 ក៏ប្រហែលជាត្រូវពន្យា ពេលចេញលក់ផងដែរ ដើម្បីទុកពេលឲ្យ Samsung ធ្វើការកែប្រែនូវឧបករណ៍នេះបន្ថែមទៀត។



No comments:

Post a Comment