ក្រុមហ៊ុនសិល្បៈកំសាន្ត SM ដ៏ធំមួយនៅប្រទេសកូរ៉េ បានប្រកាសបង្ហាញនូវតួឯកប្រុសស្រីសំរាប់គំរោងនៃការបង្កើតខ្សែរភាពយន្តរបស់ខ្លួនជាសាធារណៈនៅថ្ងៃនេះ។ ខ្សែរភាពយន្តដែលក្រុមហ៊ុននេះមានគំរោងនឹងថតមានចំណងជើងថា “To the Beautiful You” ដោយយកគំរូតាមរឿងប្រលោមលោកដ៏ល្បីរបស់ជប៉ុនមួយឈ្មោះ “Hana Kimi”។ តួឯងប្រុសស្រីនៃរឿងភាគថ្មីនេះ គឺសុទ្ធជាតារាចំរៀងដ៏ល្បីប្រចាំកូរ៉េ ដែលតួឯកប្រុស គឺសមាជិកនៃក្រុមចំរៀង SHINee, លោក Minho (មីនហូ) និងតួឯកស្រី ជាសមាជិកក្រុមចំរៀងស្រី f(x), អ្នកនាង Sulli (ស៊ូលី)។
ផងដែរនោះ ខ្សែររឿងភាគថ្មីនេះ មានគំរោងនឹងធ្វើការបញ្ចាំងនៅលើកញ្ចក់ទូទស្សន៍កូរ៉េ SBS នៅក្នុងពាក់កណ្តាលឆ្នាំ2012នេះ។ ខ្សែភាពយន្ត To the Beautiful You គឺបង្ហាញជីវភាពរស់នៅរបស់សិស្សស្រីម្នាក់ ដែលបន្លំខ្លួនជាសិស្សប្រុស ដើម្បីអាចសិក្សានៅក្នុងវិទ្យាល័យនៃសិស្សប្រុសជាមួយនឹងបុរសដែលមានលួចពេញចិត្ត។
Content From khmersarika
No comments:
Post a Comment