Monday, May 28, 2012

[4khmeriPhone] សារ ពី ក្រុមអភិវឌ្ឈន៍ អក្សរខ្មែរ សំរាប់ ដើរ លើ iOS 5.1.1

នេះជាសារ ពី ក្រុមអភិវឌ្ឈន៍ អក្សរខ្មែរ សំរាប់ ដើរ លើ iOS 5.1.1 មាន ដូចខាងក្រោម 
សួស្ដីអ្នកទាំងអស់គ្នា!

សូមទោសដែលខ្ញុំបានស្ងាត់មិនបានឆ្លើយតបនិងសំណួរដោយសាររវល់នឹងការងារចិញ្ចឹមគ្រួសារ។ សូមអរគុណ លោក @w2no (Admin) ដែលបានជួយឆ្លើយសំណួរពាក់ព័ន្ធ ។

ចំពោះការបញ្ចេញក្ដារចុចនិង fonts មិនពាក់ព័ន្ធនឹងការបិច្ចាក (donation) និងការឃោសនា បោះឆ្នោត ទេ។ វាពាក់ព័ន្ធនឹងពេលវេលាធ្វើការងាររបស់ខ្ញុំ ។ ខ្ញុំបំរើការងារនៅអង្គការអន្តរជាតិដូចនេះខ្ញុំអាចចិញ្ចឹមគ្រួសារបានដោយមិនចាំបាច់ទទួលការបរិច្ចាក ពីអ្នកទាំងអស់គ្នា ។ ប៉ុន្តែពេលវេលាជាការចាំបាច់របស់ខ្ញុំ ។

ខ្ញុំបានបញ្ចប់ក្ារចុចសម្រាប់ iPad ដំណើរការល្អជាងមុន ប៉ុន្តែក្ដារចុចសម្រាប់ iPhone ខ្ញុំសរសេរកូដថ្មីកែសម្រួលការបង្ហាញតួអក្សរិនងលឿនជាងមុន។ ប៉ុន្តែនៅមិនទាន់ដំណើរការរលូនល្អរ។ ម្សិលមិញថ្ងៃអាទិត្យធ្វើការនៅការិយាល័យរហូតដល់ម៉ោង៧យប់ ។ សរសេរកូដសម្រាប់ iPhone រហូតដល់ម៉ោង១ភ្លឺ ។

- ខ្ញុំត្រូវការពេលធ្វើតេសសិនកុំឲ្យខូចខាតដល់ការប្រើប្រាស់
- ខ្ញុំត្រូវការពេលដើម្បី build ជា DEB files ដើម្បីដាក់ក្នុង cydia
- និងសំខាន់ខ្ញុំមានម្ចាស់ជនួយមកវាយតម្លៃកម្មវិធីខ្ញុំដែលតម្រូវឲ្យខ្ញុំធ្វើការច្រើនម៉ោង។

ជាចុងក្រោយ សូមអត់ធ្មត់និងរង់ចាំ! កុំទិញពីគេបើមានគេលក់!

សូមអរគុណដល់មិត្តដែលបានបរិច្ចាកកន្លងមក!

អរគុណអ្នកទាំងអស់គ្នាដែលបានយោគយល់!

ថ្ងៃអាទិត្យជាថ្ងៃល្អរបស់អ្នកទាំងអស់គ្នា!!
---------------------------------------------------------------------

អ៊ិកមិច យល់ថា លោកអ្នកគួរ តែ រងចាំ បន្តិច ពីព្រោះ មិនយូរទេ លោកអ្នក នឹង អាច មាន អក្សរខ្មែរ សំរាប់ iOS 5.1.1 ឆាប់ៗនេះ ។ តែ បើលោកអ្នក ពិតជា មានតម្រូវការ ចាំបាច់ ត្រូវ ប្រើ ភ្លាមៗ មិនអាច រងចាំ នោះ លោកអ្នក អាច ធ្វើ តាម វិធី ដូចខាងក្រោម ផងដែរ ហើយ វិធី នេះក៏ត្រូវបាន សាកល្បង ហើយ ដំណើរ ការ​លើ អាយហ្វូន បានល្អ ទាំងអក្សរ និង ក្តារចុច តែ សំរាប់ អាយផេត គឺ មិនសូវ ជាល្អ នោះទេ សម្រាប់ក្តារចុច នោះ ។
វិធីខាងដូចខាងក្រោម នេះ
( សូមបញ្ជាក់ អ៊ិកមិច សង្ឃឹមថា លោកអ្នក អាចរងចាំ ក្រុម 4khmeriPhone ចេញសម្រាប់ iOS 5.1.1 វិញ នោះ ទើបជាការប្រសើរ )
  1. បើកកម្មវីធី iFile 
  2. ពេលដំឡើង រួចសូមបើក iFile ->open -> System- > Library -> CoreService ->SystemVersion.plist>  Property List Viewer > ProductionVersion ( 5.1.1 )- > change it to -> 5.1      រួច respring ដោយប្រើកម្មវិធី Sbsetting ឬកម្មវិធី ផ្សេងណា ដែលអាច អោយ អោយ លោកអ្នក respring  បាន  (តែហាម reboot ជាដាច់ខាត  )
  3. បន្ទាប់ Respring ចូលទៅ cydia > Manage > Source > Edit > Add > 4khmeriphone.com/sp/
  4. ដំឡើង 5.1 Khmer Font និង សម្រាប់ អាយហ្វូន ដំឡើង iOS 5.1 Khmer iPhone
  5. ពេលដំឡើង រួចសូមបើក iFile ->open -> System- > Library -> CoreService ->SystemVersion.plist>  Property List Viewer > ProductionVersion ( 5.1 )- > change it to -> 5.1.1  
  6. រួចរាល់ សូមសំណាងល្អ

No comments:

Post a Comment