ប៉ុន្តែ មុននឹង បន្ត និយាយពី របៀប Jailbreak យើងខ្ងុំ សូមបញ្ជាក់ជូន លោកអ្នក ដូចខាងក្រោម
- កម្មវិធី Absinthe 2.0.1 នេះអាច អោយ លោកអ្នក Jailbreak Untethered iOS 5.1.1 លើ iPhone4S/4/3GS , iPad3/2/1 , iPod Touch 3G/4G ដែលបាន អាប់ដេតទៅ iOS 5.1.1 Build 9B206 ។
- សូមបញ្ជាក់ថា កាលពី ម្សិលមិញ នេះ អេបផល បានចេញ iOS 5.1.1 Build 9B208 សំរាប់ តែ iPhone 4 ប៉ុណ្ណោះ ហើយ Build 9B208 មិនអាច Jailbreak Untethered ដោយ ប្រើ កម្មវិធី Absinthe 2.0.1 នោះទេ ។ លោកអ្នកត្រូវរង ចាំ Absinthe 2.0.2 ទើប អាចjailbreak បាន ។
- បើសិនជា អ្នក ដែល ប្រើ A4 Device ទាំងអស់ ហើយ បាន ធ្វើ Tethered Jailbreak iOS 5.1.1 ដោយ កម្មវិធី Redsn0w នោះមិនចាំបាច់ ត្រូវ ធ្វើ Jailbreak Untethered ម្តងទៀត នោះ ទេ គឺ គ្រាន់តែ ដំឡើង Rocky Racoon 5.1.1 Untether ពី Cydia ជាការស្រច ។
- សំរាប់លោកអ្នក ដែល ប្រើ iPhone Locked នោះ អត្ថបទ នេះ គឺ មិនសម្រាប់ លោកអ្នក ឡើយ ។ លោកអ្នកត្រូវរងចាំ រហូត ដល់ Redsn0w អាប់ដេត សិន នោះ ទើប លោកអ្នក អាច ធ្វើ ការ រក្សារ ទុក Baseband ហើយ អាប់ដេត ទៅ iOS 5.1.1 បាន ។
- សូមបញ្ជាក់ថាវិធី ខាងក្រោមនេះ អ៊ិកមិច ដកស្រង់ពី ការ ណែនាំ របស់ក្រុម Dream Team ប៉ុណ្ណោះ ។ ដូចនេះ សូមទទួលខុសត្រូវ ដោយខ្លួន លោកអ្នក ផ្ទាល់ ។
- សូមបញ្ជាក់ផង ដែរ ដើម្បី ជាការងាយស្រួល ក្នុងការ សរសេរ យើងខ្ងុំ ប្រើពាក្យថា iDevice ជាទូទៅ សំដៅលើ iPhone4S/4/3GS , iPad3/2/1 , iPod Touch 3G/4G ទាំងអស់។
* សូមចុចលើ លីញនេះ ហើយ អាន ជំហ៊ានទី ១ ដើម្បី មើលពី របៀប ឆែកមើល ថាតើ iDevice លោកអ្នក ដើរលើ ជំនាន់ណាមួយ ។ បើសិនជា មិនទាន់អាប់ដេតទៅ iOS 5.1.1 ទៅ សូមធ្វើតាម ការណែ នាំ ក្នុងជំហ៊ានទី ២ ។ សូមបញ្ជាក់ថា ដោយសារ តែ អេបផល មិនទាន់ ចេញ ជំនាន់ iOS ណាលើ iOS 5.1.1 ទៀតនោះ ដូចនេះ អ្នក អាច អាបដេត បានដោយ ងាយ តាម ជំហ៊ានទី ២ តែ បើ អេបផល ចេញ ជំនាន់លើ 5.1.1 នោះ លោកអ្នក ត្រូវ ប្រើ កូនសោរ SHSH ទើប អាច អាប់ដេត ទៅ iOS 5.1.1 បាន ។
របៀប Jailbreak iOS 5.1.1 តាម កម្មវិធី Absinthe
- សូមប្រាកដ ថា អ្នក ប្រើជំនាន់ចុង ក្រោយ នៃ iTunes សូមចុចទី នេះ ដើម្បី ដោនឡូដ ។
- សូមដោនឡូដ ជំនាន់ ចុងក្រោយ របស់ កម្មវិធ Absinthe ។ ដែលពេល នេះ ជំនាន់ ចុងក្រោយ គឺ Absinthe 2.0.1 ហើយ នឹងមាន Absinthe 2.0.2 នៅ បន្តិច ទៀត នេះ ។ សូមចុចទី នេះ ដើម្បី ដោនឡូដ ។
- ជាការណែនាំ ពីក្រុម Pod2g សូមលោកអ្នក Backup ឯកសារ iDevice លោកអ្នក ជាមុនសិន មុននឹង បន្ត ធ្វើការ jailbreak ដោយត្រូវភ្ជាប់ iDevice លោកអ្នក ទៅ iTunes តាមរយៈ ខ្សែ USB រូចមើលឈ្មោះ iDevice លោកអ្នក នូវខាងឆ្វេង សូមចុច ម៉ៅស្តាំ លើ iDevice លោកអ្នក រួចចុច Backup ។
- សូមចូលទៅកាន់ Settings > General > Reset > Erase All Content and Settings. ដោយចុច Erase All Content and Settings ដើម្បីធ្វើអោយ ដំណើរ ការ jailbreak ដំណើរ ទៅ បានល្អ ។
- សូមលប់ ចោលរាល់លេខ សំងាត់ Passcode ទាំងអស់ ដែលលោកអ្នក បានដាក់ រឺ លេខ សំងាត់ VPN និង កំណត់ Auto-Lock ទៅ ជា never ផងដែរ។
- សូមបើកកម្មវិធី Absinthe ជាការល្អ សូមចុច ម៉ៅស្តាំ លើ កម្មវិធី រូចយក Run as administrator ។
- សូមភ្ជាប់ iDevice លោកអ្នក ទៅ កាន់កុំព្យូទ័រ នោះ កម្មវិធី Absinthe នឹងចាប់ផ្តើមទទួល ស្គាល់ iDevice លោកអ្នក រួចហើយ សូមចុច លើ ប៊ូតុង jailbreak ។
- កម្មវិធ Absinthe នឹងចាប់ផ្តើមធ្វើ jailbreak ដោយខ្លួនឯង ហើយ លោកអ្នក នឹងចាប់អារម្តណ៍ ថា វា កំពុងធ្វើ ដូចជា beginning jailbreak, sending initial jailbreak data, sending final jailbreak data, waiting for reboot, and waiting for process to complete ជាដើម។
- សូមកុំដក iDevice របស់អ្នកចេញ ពី កុំព្យទ័រ អោយសោះ សូមរងចាំ រហូត ដល់រូចរាល់ ។
- កម្មវិធី Absinthe និងធ្វើការ ប្រាបអ្នកថា Jailbreak បានរូចរាល់ ហើយ ។
- លោកអ្នក នឹង បាន ឃើញ កម្មវិធី Cydia នៅ លើ អេក្រង់ iDevice លោកអ្នក ។
- រូចរាល់ សូមសំណាងល្អ ។
* បើសិនជា jailbreak រូចលោកអ្នក មិនអាច បើក Cydia បាន ល្អនោះ សូមរងចំា បន្តីច ព្រោះ ដោយ សារ តែ កម្មវិធី Jailbreak ទើបតែ ចេញ ហើយ មនុស្ស រាប់លាន កំពុង តែ បើក Cydia ក្នុង ពេល តែ មួយ ហេតុនេះ ហើយ ទើប ធ្វើអោយ Cydia មាន បញ្ហា ។
* បើសិនជា លោកអ្នក មិនអាច មើល Youtube ក្នុង Safari បាន ក្រោយ ពី jailbreak រូចនោះ វា អាច បណ្តាល មកពី លោកអ្នកដំឡើង protube តែ លោកអ្នក ក៏អាច ដោះ ស្រាយ បាន ដោយ គ្រាន់ តែ ចូលទៅកាន់ SBSettings > More > Hide Icons ហើយ សូមប្រាកថ ថា កម្មវិធី Youtube មិនត្រូវ បាន បិទ នោះ ទេ ។
សរសេរ និងរៀបរាង ដោយ អ៊ិកមិច
លោកអ្នក ក៏អាចទស្សនាវីដេអូ ខាងក្រោម ពី របៀប Jailbreak ផងដែរ។ វិដេអូ ទី១ គឺ សំរាប់ វិនដូរ និង វិដេអូ ទី ២ សំរាប់ Mac OS ។
No comments:
Post a Comment