Wednesday, May 23, 2012

[ ព្រមាន ] សូមកុំដោនឡូដ អោយសោះ Absinthe 0.5

សូមកុំដោនឡូដ អោយសោះ Absinthe 0.5 ។ លោកអ្នក ដឹង ហើយ ថា សព្វថ្ងៃ ជំនាន់ ចុងក្រោយ បំផុតនៃ Absinthe គឺ Absinthe0.4 ។ ហើយ នឹង មាន Absinthe 2.0 ឆាប់ៗ នេះ សម្រាប់ Jailbreak iOS 5.1.1 ។

ការ ព្រមាន កុំអោយ ដោនឡូដ Absinthe 0.5 គឺ បានធ្វើឡើយ ពី ក្រុម Hacker Jailbreak ដែល បាន ឃើញ មាន នៅ លើ ប្រព័ន្ធ អ៊ិនធើណិត ។ គឺ មានជនខិលខូល បាន យក Absinthe0.4 ទៅ កែ ឆ្នៃ ធ្វើជា Absinthe 0.5 ដែល ជនខិលខូច នោះ សំអាងថា Absinthe 0.5 នេះ អាច Jailbreak iOS 5.1.1 បាន តែ តាមពិត វា ជា មេរោគ ទៅវិញ ទេ បើសិនជា អ្នក ដោនឡូដ ហើយ ដំឡើង Absinthe 0.5 នោះ វាអាចនឹង លួចយក ឯកសារ កុំព្យូទ័រ និង លេខសំងាត របស់អ្នក ។

សូមបញ្ជាក់ថា ក្នុង ពេល ដែល កម្មវិធី Jailbreak នឹង មានឆាប់ៗ នេះ ក៏ មាន ជនខិលខូច បាន បង្ហោះ កម្មវិធី មេរោគ របស់ ខ្លួន ផងដែរ ដូច នេះ សូមលោកអ្នក ប្រាកដ ពី កម្មវិធី Jailbreak នឹង សូមប្រាកដ ពី ប្រភព ដែល គេហទំព័រ ដែលផ្តល់ អោយ លោកអ្នក កុំធ្វើការ ដោនឡូដ ពី គេហទំព័រ ទាំងឡាយ ណា ដែល មាន ប្រភព មិនច្បាស់លាស់ ។


សរសេរ ដោយ  អ៊ិកមិច

No comments:

Post a Comment