Wednesday, May 23, 2012

តើរគួរធ្វើយ៉ាងណា បើសិនជា iOS 5.1.2 នឹងមាន នូវប៉ុន្មានថ្ងៃ មុខនេះ?

នេះជាអ្វីដែល គេ កំពុង និយាយគ្នា នៅថ្ងៃនេះ ពី iOS 5.1.2 ដែលនឹងមាន នូវប៉ុន្មានថ្ងៃ មុខនេះ ។

យោបល់ពី អ៊ិកមិច
  1.  សម្រាប់អ្នកដែល បាន អាប់ដេត iDevice របស់ខ្លួនទៅ 5.1 ហើយនោះ ឬ ក៏កំពុង តែ ប្រើ iOS ដែល​មិនអាច Jailbreak បាន ដូចជា 5.0  គឺ គ្មាន ជម្រើសអ្វី ក្រៅ ពី អាប់ដេត ទៅ iOS 5.1.1 ភ្លាមៗ នោះ ទេ។
  2. សម្រាប់អ្នកដែល ប្រើ iDevice ជំនាន់ iOS 5.0.1 ហើយ បានធ្វើ Jailbreak រួចរាល់ពួកគេ មាន ជម្រើសពីរគឺ ទី ១ អាប់ដេត ទៅ iOS 5.1.1 ភ្លាមៗដូចចំណុចទី ១ រីឯទី ២ គឺ រក្សាកូនសោរ shsh សំរាប់ iOS 5.1.1 ដោយ ប្រើកម្មវិធី TinyUmbrella 5.11.00b តែ សូមប្រាកដ ថា នៅពេល ប្រើកម្មវិធី នេះ គឺ ទី មួយ កុំព្យូទ័រ របស់អ្នក ភ្ជាប់អ៊ិនធើណិត និងទី ពីរ គ្មាន Check នៅត្រង់ Request SHSH from Cydia ។
  3. Redsn0w មិនប្រាកដថា អាចអោយអ្នក Restore ទៅ iOS 5.1.1 ក្នុងពេលដែល មាន iOS 5.1.2 នោះទេ បើទោះ បីជាអ្នក មាន shsh 5.1.1 ក៏ដោយ ព្រោះ iOS 5.1.2 ជា iOS ថ្មី ហើយ ក៏ពុំទាន់ ដឹង យ៉ាងណាទេ។
  4. នេះជាដំណឹងអាក្រក់មួយផងដែរ ព្រោះ អាចនឹង គ្មានអក្សរខ្មែរ នៅ លើ iOS 5.1.1 ទេ ។ 

ខាងក្រោម នេះ ជាលីញដោនឡូដ TinyUmbrella 5.11.00b

TinyUmbrella 5.11.00b: Windows Download | Mac OS X Download


សរសេរដោយអ៊ិកមិច

No comments:

Post a Comment