ប្រហែលជាពីរទៅបីសប្តាហមុននេះ Apple បានបញ្ចូល កម្មវិធី ក្លែងក្លាយ ៤ ទៅ ៥ ក្នុង App Store របស់ខ្លួន ហើយ ក្នុង នោះ មានកម្មវិធី Activator ។ ដូចយើងដឹងស្រាប់ហើយថា សម្រាប់លោកអ្នក ដែលបាន Jailbreak រួចហើយនោះ គឺប្រាកដជា បានស្គាល់ កម្មវិធី Activator នេះដែលអាចដំឡើង ដោយឥតគិតថ្លៃ តាម រយៈ Cydia ហើយ អត្ថប្រយោជន៍ នៃកម្មវិធីនេះ មានជាច្រើន តែ ពេលនេះ គេបាន ឃើញ កម្មវីធី Activatorបានលេចរូបរាងឡើង ក្នុង App Store ជាមួយនឹងតម្លៃ ០.៩៩ ដុល្លារ ភ្លាមៗ ក្រោយបន្តិច Apple ក៏បានលុបកម្មវិធីនេះចេញភ្លាម ផងដែរ ។
អ្វីដែលគួរអោយកត់សម្គាល់នោះ ថា ពេលនេះ Apple ហាក់ដូចជា ចាប់ផ្តើម មាន ចន្លោះ ប្រហោង ក្នុង ការអនុញ្ញាត អោយ មានការដាក់លក់ កម្មវីធី ក្លែងក្លាយ និង បោកប្រាស់ ក្នុង App Store របស់ខ្លួន ហើយ នេះ ក៏មិនមែនជាលើកទី មួយដែរ ព្រោះ យើងក៏ធ្លាប់បាន ឃើញ កម្មវីធី ក្លែងក្លាយ មួយចំនួនទៀត ដូចជា Cydia និង Microsoft Word 2012 ផងដែរ។
សរសេរដោយ អ៊ិកមិច
No comments:
Post a Comment