ថ្ងៃទី 28 មិថុនា 2012
ដោយ: លីនណា
CEN

ភ្នំពេញ: ថ្លែងក្នុងពិធីមីទ្ទិញរម្លឹកខួបទី៦១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០១២) សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្ដិយសគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ជាថ្មីយ៉ាងឱឡារិកថា គណបក្សប្រជាជនកម្ពុជាគាំទ្របេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីសម្រាប់អាណត្ដិទី៥ និងអាណត្ដិបន្ដបន្ទាប់ទៀត។
សម្ដេច ហេង សំរិន បានមានប្រសាសន៍ថា ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១២នេះ គឺជាថ្ងៃគម្រប់ ៦១ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្ដខ្មែរ ដើម្បីដឹកនាំការតស៊ូដណ្ដើមឯករាជ្យពីពួកអាណានិគមនិយម ជូនជាតិ មាតុភូមិ និងប្រជាជន។ ចាប់តាំងពីថ្ងៃបដិសន្ធិរហូតមកដល់ពេលនេះ គឺមានរយៈពេល ៦១ឆ្នាំហើយ ដែលគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវសារជាតិ របស់ខ្លួន ជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយបានសម្រេចសមិទ្ធផលធំៗជាប្រវត្ដិសាស្ដ្រយ៉ាងច្រើនជូនជាតិ។
សម្ដេច ហេង សំរិន បានមានប្រសាសន៍បន្តថា យើងប្រារឰខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនយ៉ាងច្រើនឥតគណនាដែលបានតស៊ូ ពុះពារ ធ្វើពលិកម្មយ៉ាងអង់អាចក្លាហាននៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្ដិភាព សេរីភាព អធិបតេយ្យ បូរណភាពដែនដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា។ ខួបអនុស្សាវរីយ៍នេះ ក៏បានប្រព្រឹត្ដឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជាកំពុង បោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ានៃការអភិវឌ្ឍ និងស្របពេលដែលប្រជាជនកម្ពុជាកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី ៣ កាលពីថ្ងៃទី៣ ខែ មិថុនា កន្លងទៅថ្មីៗនេះ។
សម្ដេចអគ្គមហាពញាចក្រី បានបង្ហាញថា រយៈពេល ៦១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្ដិសាស្ដ្រយ៉ាងច្រើន ប្រកបដោយភាពបត់បែន និងលំបាកស្មុគស្មាញជាទីបំផុត។ ប៉ុន្ដែទោះបីស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់យ៉ាងណាក្ដី ក៏គណបក្សប្រជាជនកម្ពុជា ពុំដែលបោះបង់ចោលនូវគោលបំណង និងឧត្ដមគតិរបស់ខ្លួនឡើយ។ ពេលប្រទេសត្រូវធ្លាក់ទៅក្នុងគ្រោះមហន្ដរាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពតបានបង្កឡើង គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយតែមួយគត់ដែលបានក្រោកឈរតស៊ូ ដឹកនាំប្រជាជនធ្វើការប្រយុទ្ធផ្ដួលរំលំរបបដ៏យង់ឃ្នងនេះឱ្យដួលរលំ នៅថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ ជាប្រវត្ដិសាស្ដ្រ សង្គ្រោះប្រជាជាតិឱ្យរស់ឡើងវិញ រួចផុតពីសេចក្ដីស្លាប់បានទាន់ពេលវេលា។ ក្រោយថ្ងៃជ័យជម្នះ ៧មករា គណបក្សបានដឹកនាំការស្ដារ និងកសាងប្រទេសឡើងវិញតាំងពីលេខសូន្យ នៅក្នុងស្ថានភាពមានសន្ដិភាពផង និងសង្គ្រាមផង ហើយថែមទាំងត្រូវទទួលរងការដាក់ទណ្ឌកម្មយ៉ាងអយុត្ដិធម៌ពីសំណាក់ មជ្ឈដ្ឋានខាងក្រៅមួយចំនួន ទៀត ។ ប៉ុន្ដែគ្មានឧបសគ្គអ្វីអាចមករារាំងដំណើរឈានទៅមុខរបស់ប្រជាជាតិ យើងដែលមានឆន្ទៈរួបរួមគ្នា ប្ដូរផ្ដាច់ ការពារបុព្វហេតុដ៏យុត្ដិធម៌របស់ខ្លួននោះបានឡើយ។ ដោយមានកម្មវិធីនយោបាយ និងមាគ៌ាសកម្មភាពដ៏ត្រឹមត្រូវ និងផ្អែកលើកម្លាំងមហាសាមគ្គីជាតិ គណបក្សបានដឹកនាំប្រទេសឆ្លងពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយទៀតជា បន្ដបន្ទាប់ប្រកបដោយជោគជ័យ បង្កើតបានសមិទ្ធផលធំៗជាប្រវត្ដិសាស្ដ្រយ៉ាងច្រើន ដែលមានអត្ថន័យដ៏ធំធេងចំពោះការស្ថិតស្ថេរ គង់វង្ស និងរីកចម្រើនរបស់ប្រជាជាតិ។
សម្ដេចអគ្គមហាពញាចក្រី បានលើកឡើងថា ដោយឡែក ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ កម្ពុជាបានសម្រេចសមិទ្ធផលធំៗថ្មីៗទៀត ប្រកបដោយមោទនភាពនៅក្នុងដំណើរវិវឌ្ឍន៍របស់ខ្លួន។ បណ្ដាវិស័យសេដ្ឋកិច្ចជារូបវន្ដនានា បន្ដរីកចម្រើនក្នុងសន្ទុះយ៉ាងលឿន ធ្វើឱ្យមានការរំពឹងទុកយ៉ាងច្បាស់ថា យើងនឹងសម្រេចបាននូវសូចនាករសំខាន់ៗទាំងឡាយ ដែលបានកំណត់ក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១២។ បណ្ដាស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិធំៗក៏បានវាយតម្លៃថា កម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ ២០១២នេះ ហើយកាន់តែមានភាពប្រសើរឡើងទៀតនៅឆ្នាំ២០១៣។ ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ២០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតដោយជោគជ័យ ដែលបានឆ្លុះបញ្ចាំងថែមទៀតនូវសមត្ថភាពរបស់កម្ពុជាក្នុងការចូលរួម ដោះស្រាយកិច្ចការតំបន់ ក៏ដូចពិភពលោក។ ជាពិសេសមានព្រឹត្ដិការណ៍នយោបាយជាតិធំៗពីរនៅក្នុងរយៈពេលនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី ៣ ដែលបានប្រព្រឹត្ដទៅដោយសេរី យុត្ដិធម៌ និងសុវត្ថិភាពទាំងស្រុង។
ក្នុងពិធីនេះដែរ សម្ដេចពញាចក្រី បានឲ្យដឹងថា ឆ្លងកាត់បណ្ដាដំណាក់កាលជាប្រវត្ដិសាស្ដ្រក្នុងរយៈពេលជាង ៣៣ឆ្នាំកន្លងមកនេះ យើងអាចធ្វើការបូកសរុបបាននូវកត្ដានៃជ័យជម្នះ ៥យ៉ាងរបស់គណបក្ស គឺ ៖
ទី១-គណបក្សមានភាពត្រឹមត្រូវខាងនយោបាយ ទាំងនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស ដែលមានលក្ខណៈស្របទៅនឹងសភាពការណ៍ជាក់ស្ដែង ។
ទី២-គណបក្សមានការគាំទ្រពីប្រជាជនដ៏ច្រើនលើសលប់ ឆ្លងតាមភាពត្រឹមត្រូវខាងនយោបាយ និង ការអនុវត្ដ ។
ទី៣-គណបក្សមានរចនាសម្ព័ន្ធច្បាស់លាស់នៅគ្រប់ថ្នាក់ គ្រប់ផ្នែក និងមានធនធានមនុស្សដែលមានសមត្ថភាពដឹកនាំអនុវត្ដន៍នៅគ្រប់យន្ដការ និងគ្រប់កម្រិត ។
ទី៤-គណបក្សមានរបៀបរបបការងារត្រឹមត្រូវ និងសាមគ្គីភាព ឯកភាពរឹងមាំក្នុងជួរថ្នាក់ដឹកនាំ។
ទី៥-គណបក្សចេះប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានហិរញ្ញវត្ថុ ដោយមានវប្បធម៌នៃការចែករំលែក ដើម្បីធានានិរន្ដរភាពនៃការងារគណបក្ស។
សម្ដេចពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្ថែមថា យើងត្រូវខិតខំពង្រឹងធ្លុងមហាសាមគ្គីជាតិឱ្យកាន់តែរឹងមាំឡើង ជុំវិញរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ដើម្បីជម្នះលើការលំបាកទាំងអស់នោះ ក្នុងការបន្ដថែរក្សាសន្ដិភាព ស្ថិរភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការពង្រឹងខឿនការពារជាតិរបស់ប្រជាជន ការលើកស្ទួយពង្រឹងសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងយុត្ដិធម៌សង្គម ការជំរុញកិច្ចអភិវឌ្ឍន៍លើគ្រប់ វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងស្មារតីនេះ គណបក្សមានជំនឿដ៏មុតមាំថា រាជរដ្ឋាភិបាលនឹងបន្ដចាត់វិធានការនានាដ៏ត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីធានាការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវបណ្ដាគោល- នយោបាយ ទិសដៅ ផែនការ សេចក្ដីណែនាំ និងបទបញ្ជាផ្សេងៗដែលបានដាក់ចុះ ក្នុងនោះក៏រួមមានការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការទប់ស្កាត់មិនឱ្យមានការយកកម្រៃមិនស្របច្បាប់លើសេវាសាធារណៈ ការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ការថែរក្សាធនធានព្រៃឈើ និងធនធានជលផល ប្រកបដោយនិរន្ដរភាពជាដើម។
គណបក្សប្រជាជនកម្ពុជាបដិសេធដាច់ខាតនូវរាល់សកម្មភាពទាំងអស់ ទោះជាចេញពីមជ្ឈដ្ឋានណាក៏ដោយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្ដិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរបស់កម្ពុជា។ ប្រជាជនកម្ពុជា នឹងធ្វើដំណើរទៅមុខជាមួយនឹងការការពារយ៉ាងគត់មត់នូវផលប្រយោជន៍ជា អាយុជីវិតរបស់ខ្លួន។
ក្នុងបរិបទនេះ គណបក្សប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមថា គ្រប់គណបក្សនយោបាយដែលបាននិងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងជីវភាព នយោបាយនៃសង្គមកម្ពុជានឹងរក្សានូវភាពចាស់ទុំខាងនយោបាយ រួមគ្នាពង្រឹងសាមគ្គីភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ស្ថិរភាពសេដ្ឋកិច្ច ហើយបន្ដជំរុញសកម្មភាពស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ ដោយគោរពចំពោះបំណងប្រាថ្នានិងការសម្រេចចិត្ដរបស់ប្រជាជន។
នៅក្នុងឱកាសដ៏ឱឡារិកនេះ ក្នុងនាមសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំទាំងអស់នៃគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ សូមសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិនៅគ្រប់ទិសទីទូទាំងប្រទេស ដែលមានការជឿជាក់លើការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី ៣នេះ ។ លទ្ធផលនៃ ការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងនូវគតិបណ្ឌិតដ៏ឧត្ដុង្គឧត្ដមរបស់ប្រជាជនក្នុងការ ជ្រើសរើសការសម្រេចចិត្ដដ៏ត្រឹមត្រូវ និងបានបង្ហាញថា ប្រជាជនកម្ពុជានៅតែត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ទាំងពេលបច្ចុប្បន្នក៏ដូចតទៅមុខទៀត ទោះបីជាមានមជ្ឈដ្ឋានអគតិមួយចំនួនបានឃោសនា មួលបង្កាច់ការពិតយ៉ាងអសុរោះបំផុត សំដៅបំភាន់មតិប្រជាជន និងវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្ដី។ ជ័យជម្នះនេះបានពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ជាពិសេសនៅថ្នាក់មូលដ្ឋាន។
គណបក្សប្រជាជនកម្ពុជា សូមសម្ដែងការគោរព កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គណៈកម្មការរាជធានី ខេត្ដ និងគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដែលបានជម្នះរាល់ការលំបាក ដឹកនាំចាត់ចែងរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្ដទៅយ៉ាងរលូន ត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធី ដោយប្រកាន់ខ្ជាប់ជំហរឯករាជ្យ អព្យាក្រឹត និងតម្លាភាពទាំងស្រុង។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់មជ្ឈដ្ឋាន អង្គការនានានៃសង្គមស៊ីវិល និងសហគមន៍អន្ដរជាតិ ដែលបានផ្ដល់ ការគាំទ្រយ៉ាងស្មោះសរចំពោះដំណើរការបោះឆ្នោត ហើយបានតាមពិនិត្យមើលយ៉ាងយកចិត្ដទុកដាក់ចំពោះការប្រព្រឹត្ដទៅ នៃដំណើរការបោះឆ្នោតនេះ និងបានធ្វើការវាយតម្លៃដ៏ត្រឹមត្រូវប្រកបដោយភាពសត្យានុម័ត និងស្ថាបនាចំពោះ ការបោះឆ្នោត។
ឆ្លើយតបទៅនឹងការជឿទុកចិត្ដរបស់ប្រជាជន គណបក្សប្រជាជនកម្ពុជាសូមសន្យាថា និងបន្ដប្រឹងប្រែងពេញទំហឹង ក្នុងការអនុវត្ដគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ដែលបានប្រកាសជូនជនរួមជាតិរួចមកហើយនោះ ឱ្យបានសម្រេចជោគជ័យ បង្កើតឡើងនូវសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ ជូនប្រជាជននៅគ្រប់ឃុំ សង្កាត់។ គណបក្ស មានជំនឿថា ប្រជាជននឹងចូលរួមអនុវត្ដន៍យ៉ាងសកម្មនូវគោលនយោបាយនេះ ក្នុងស្មារតីសាមគ្គីជាតិដ៏រឹងមាំ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ដ្រីគណបក្សគ្រប់រូប សូមបន្ដពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំពង្រីកអំពើល្អក្នុងការបម្រើប្រជាជន យកចិត្ដទុកដាក់ដោះស្រាយរាល់បញ្ហាដែលកើតមាននៅមូលដ្ឋាន និងបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ដ ដើម្បីអនុវត្ដន៍កម្មវិធីនយោបាយរបស់គណបក្សឆ្នាំ ២០០៨-២០១៣ នៅឆ្នាំទី ៥ នៃអាណត្ដិទី ៤ នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ឈានឆ្ពោះទៅកាន់ការបោះឆ្នោ ជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី ៥ ដែលនឹងប្រព្រឹត្ដនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខឱ្យបានជោគជ័យ។
សម្ដេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា “នៅក្នុងឱកាសនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ជាថ្មីយ៉ាងឱឡារិកថា គណបក្សប្រជាជនកម្ពុជាគាំទ្របេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីសម្រាប់អាណត្ដិទី៥ និង អាណត្ដិបន្ដបន្ទាប់ទៀត”៕ S

No comments:
Post a Comment