Thursday, June 28, 2012

ម៉ម សូណង់​ដូ ថា នឹង វិល​មក​កម្ពុជា​តតាំង​ជា​មួយ​​រដ្ឋាភិបាល​​ថ្ងៃ​ទី​​១៣ កក្កដា​

មិនញញើត​ចំពោះភាព​ក្រេវក្រោត និង ការព្រមាន​របស់​រដ្ឋាភិបាល​អំពីការ​ចាប់​ខ្លួនឡើយ ប្រធាន​សមាគមអ្នក​ប្រជាធិបតេយ្យ​ ដែល​ជាប់​ចោទ​​ថា ជាមេក្លោង​​រៀប​ចំ​គម្រោង​ធ្វើអបគមន៏ទឹកដី​​នៅក្នុង​ស្រុក ឆ្លូង ​ខេត្ត ក្រចេះ នោះ បានប្រកាស​វិលត្រឡប់​​ចូល​មកក្នុង​ប្រទេស​វិញ​ ដើម្បី​តតាំង​​ចំពោះ​ការចោទប្រកាន់​នេះ នាថ្ងៃ​ទី​១៣ ខែ កក្កដា​ខាង​មុខ ។

លោក ម៉ម៉ សូណង់ដូ ដែល​ក៏​ជា​នាយកវិទ្យុ​សំបុកឃ្មុំ បាន​ថ្លែងប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ពីក្រៅប្រទេស​​កាលពីពេលថ្មី​នេះ​​ថា​​លោក មិនញញើតឡើយ បើ​សិនជា​មានការ​សម្រេចឲ្យ​លោក ជាប់​ពន្ធនាគារ​ជាថ្មី​នោះ គឺ​បាន​​ធ្វើ​ឲ្យ ​លោក​ជាប់​គុក៣ដង ដែល​ស្របទៅ​នឹងអ្វី ដែល​​សាសនិក​ជន​កំពុង​ប្រណិបតន៏​នោះ​គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។


ក្នុង​សេចក្ដី​ថ្លែង​មួយ​​កាល​ពី​ថ្ងៃអង្គារ​​ឯ​មជ្ឈមណ្ឌល​កោះពេជ្រ ជាមួយ​ការអំពាវនាវ​​ឲ្យ​សមាជិក​សមា​គម​​អ្នកប្រជាធិបតេយ្យ​៤រូប​​ ដែល​ត្រូវ​បាន​ចោទ​ថា ​ជា​មេគំនិត​រៀបចំផែនការ​បង្កើតរដ្ឋក្នុងរដ្ឋ​ នៅភូមិប្រមា ឃុំ កំពង់ដំរី ស្រុក​ឆ្លូង​ខេត្ត ក្រចេះ ដែលនាំទៅដល់​​ការវាយ​ប្រហារ​សង្គ្រប់​​ដោយអាវុធ​យ៉ាងព្រៃ​ផ្សៃ កាល​ពី​ខែ​កន្លង​ទៅនោះ នាយក​រដ្ឋ​មន្ត្រី​ខ្មែរ បានប្រើប្រាស​​ភាសារគ្រួតគ្រាត ថា នឹង វ៉ៃខ្នោះ​​មេខ្លោងធំ​​​ដែល​សំដៅ​​ទៅលើ​​លោក ​ម៉ម សូណង់​ដូ ទោះ​បីជា​លាក់​ខ្លួន​​នៅប្រទេស​ណាក្ដី ។

ប៉ុន្តែ​យ៉ាងណាក៏​ដោយ សម្រាប់​​ពួក​អ្នកវិភាគ​​​​ខ្លះ​បានមើលឃើញ​ថា ​ទាំងនេះ​គ្រាន់​តែ​ជា​ឧបាយ ខាង​នយោបាយ​​មួយ​​ប៉ុណ្ណោះ ខណៈ​​ដែល​ជា​ប្រចាំ លោក ម៉ម សូណង់ដូ បានប្រើប្រាស​វិទ្យុ​​របស់​លោក ធ្វើ​ការវាយ​ប្រហារ​ធ្ងន់ៗ​ទៅ​លើ​រដ្ឋាភិបាល និង ជួលម៉ោង​វិទ្យុនេះ ឲ្យ​ទៅវិទ្យុ​​ផ្សេងៗទៀត រួម​ទាំងវិទ្យុ​របស់​គណបក្សសិទ្ធិមនុស្ស​របស់​លោក កឹម សុខា ផង ដើម្បី​​បន្ទរការរិៈគន់​ទៅ​លើ​រដ្ឋា ភិបាល​នោះ ៕ ​

ព្រហស្បតិ៍ 28 មិថុនា 2012
ផុន សុភា
ទស្សនាវដ្តីសារព័ត៌មានសេរី

No comments:

Post a Comment