Friday, October 5, 2012

របៀបធ្វើអោយ iPhone ដែលដំណើរការ iOS 6 កាន់ថ្មបានយូរ


iOS6 ពិតជាបាននាំមកនូវគុណសម្បត្ត និងលក្ខណៈពិសេស ពិតប្រាកដ មែន តែ ទន្ទឹមនឹងនោះ ក៏មាន ការរអ៊ូរទាំពី អ្នក ប្រើប្រាស់ ដែលបានអាប់ដេត ទៅ iOS6 ជាពិសេសអ្នក ប្រើ អាយហ្វូន ៥ ដោយ ពួកគេ បាន និយាយថា iOS 6 នេះពិតជាបានធ្វើអោយ ថ្មឆាប់អស់ខ្លាំងណាស់ គឺ ឆាប់អស់ជាង iPhone 4S ទៅទៀត ។ សំរាប់បច្ចេកវិទ្យា LTE ថ្មីដែលបានបំពាក់ ក្នុង iPhone 5 គឺកាន់តែ ធ្វើអោយថ្មឆាប់អស់កាន់តែលឿន ។



មានកត្តាជាច្រើនដែល iOS 6 បានធ្វើអោយថ្មរបស់លោកអ្នកឆាប់អស់ ។ ខាងក្រោមនេះ ជាការរកឃើញ របស់ ហែកឃើរ @l33tdawg (នាយកប្រតិបត្តិ HITB ) ដែល បានធ្វើការណែនាំ អោយការសម្រួលខ្លះ ក្នុង Setting នោះ នឹងធ្វើអោយ ថ្មបានប្រសើរ ឡើង ។
សូមអនុវត្តដូចខាងក្រោម

  1. ជាដំបូងសូមចូលទៅកាន់ Settings -> General -> About -> Advertising  ហើយ បើក ដោយ Turn on នៅ Limit Ad Tracking។
  2.  ចូលទៅកាន់ Settings -> Privacy -> Location Services -> System Services
  3. ក្នុង System Services សូម បិទដោយ Disable នូវ disable Diagnostics and Usage, Genius for Apps, Location-Based Ads and Traffic (ដូចក្នុងរូប )
  4. រួចរាល់ 
ខាងលើនេះគឺយើងបិទ នូវ  ផែនទី  iOS maps ព្រោះថា សំរាប់ពេលនេះវាគ្មាន ប្រយោជន៍អ្វីនោះ ទេ ។ បន្ទាប់ពីកែសម្រួលដូចខាងលើហើយ មាន ការរាយការណ៍ ថា ថ្មដែលធ្លាប់ អាចប្រើបាន ត្រឹម ៤ ទៅ ៥ ម៉ោង និង  ៦ ទៅ ៨ម៉ោង នៅពេលទុកចោលនោះ ( Stand by ) ពេលនេះ ថ្មនឹងអាច  ប្រើបាន ៧ ទៅ ៨ ម៉ោង និង អាច រក្សាបានដល់ទៅ ១៦ ម៉ោង នៅពេលទុកចោល ។

សូមសំណាងល្អ!!!!!!!!!!!
សរសេរ ដោយ អ៊ិកមិច

No comments:

Post a Comment