Thursday, January 24, 2013

នៅពេលជិតចេញ Jailbreak iOS 6 នោះតើខ្ងុំគួរធ្វើយ៉ាងម៉េច?

នៅពេលជិតចេញ Jailbreak iOS 6 នោះតើខ្ងុំគួរធ្វើយ៉ាងម៉េច?
ក្រុមហែកឃើរ ជំរុញអោយអេបផល ចេញ iOS6.1 អោយបានឆាប់។

នេះជាសំណួរ ដែលមានអ្នកឆ្ងល់ច្រើន ហើយ សំណួរនេះ ក៏ត្រូវបាន គេសួរអ្នក អភិវឌ្ឈន៍កម្មវិធី Jailbreak ផងដែរ ។

រាល់ដងខ្ងុំតែងសរសេរថា ហែកឃើរ jailbreak តែ ប្រហែលជាអ្នកខ្លះ លឺ ពាក្យហែកឃើរ ប្រហែលជាខ្លាច ហើយ អញ្ចឹង ខ្ងុំសូមប្រើ ពាក្យ អភិវឌ្ឈន៍កម្មវិធី វិញ ហើយកាលពីមុនអត់ប្រើមកពីត្រូវសរសេរ ពិបាកពេក។

អូខេ ចូលមកប្រធានបទយើងវិញ ។ សំរាប់អ្នក ប្រើ iPhone 5 iPad mini ដែលកំពុងប្រើប្រាស់ បើសិនជា សព្វថ្ងៃ កំពុងដើរ លើរ iOS 6.0.2 ហើយ នោះ គឺ មិនអីទេ តែ បើមិនទាន់ទេ គប្បី អាប់ដេត ទៅ iOS 6.0.2 វិញ ។ ព្រោះ Musclenerd  បានឯកភាព អោយធ្វើបែបនេះ ហើយ Planetbeing  សព្វថ្ងៃ ក៏កំពុងប្រើ iOS 6.0.2 Untethered Jailbreak ក្នុង អាយហ្វូន ៥​របស់គាត់ដែរ។

ចុះហេតុអ្វីបានជាពួកគេមិនបញ្ចេញ កម្មវិធី jailbreak លើ 6.0.2 ឥលូវនេះ ។ មូលហេតុគឺ ពួកគេមិនចង់អោយបែកធ្លាយកូដ សំងាត់របស់ពួកគេ ហើយពួកគេក៏សង្ឃឹមថា កូដទាំងអស់នេះ នឹងអាច យកមក jailbreak លើ iOS 6.1 ដែលនឹងរៀបចេញ នេះ។ ដូចនេះ មានន័យថា មិនប្រាកដ ថាកូដនោះ នឹងអាច Jailbreak iOS 6.1 បានភ្លាមនោះទេ តែយ៉ាងហោចណាស់ បើអ្នកកំពុងប្រើ iOS 6.0.2 ហើយនោះ លោកអ្នកប្រាកដជាអាច jailbreak បាន។

ចុះហេតុអ្វី បានជា ចាំបាច់អាប់ដេតទៅ iOS 6.0.2 ពេលនេះ ព្រោះ លោកអ្នកដឹងហើយថា នៅពេលដែល ចេញ iOS 6.1 ហើយ នោះ គឺ យើង មិនអាច អាប់ដេត ទៅ iOS 6.0.2 ដែលជាជំនាន់ចាស់ ទៀតនោះទេ។

សម្រាប់អ្នកប្រើប្រាស់ក្រៅពី iPhone 5 iPad mini បើសិនជាលោកអ្នក កំពុងប្រើលើ iOS 6.0.1 ដែលជាជំនាន់ចុងក្រោយហើយនោះ សូម រក្សា ទុកដដែលទោះបីចេញ iOS 6.1 ឆាប់ៗក៏ដោយ ត្រូវរងចាំ យោបល់ពី អ្នកអភិវឌ្ឈន៍កម្មវិធី jailbreak សិន។

Tip : ដើម្បីដឹងថា កំពុងប្រើប្រាស់ លើជំនាន់ iOS អ្វីនោះ សូមចូលទៅកាន់ Setting --> General --> About ។

ពី អ៊ិកមិច

No comments:

Post a Comment