Thursday, April 12, 2012

តើអ្នកចេះ Jailbreak ទេ? សូមឆ្លើយថា ចេះ​ ។ ក្រោយពេលអានអត្ថបទនេះ ហើយ ( iOS 5.0.1 )


អាប់ដេតថ្មី ថ្ងៃទី 12 មេសា ២០១២
ចាប់ពី អំណឺះនេះ តទៅ របៀប Jailbreak លើជំនាន់ 5.0 ឬ 5.0.1 មិនអាចធ្វើ ដោយងាយ នោះទេ ដូចនេះ ត្រង់ជំហ៊ានទី ២ លោកអ្នក មិនអាច ធ្វើការ អាប់ដេត ដោយ ងាយ ស្រួល ដូចមុន​នោះ ទេ អ្នក ត្រូវ ធ្វើតាម ការណែនាំ មួយចំនួន តាមលីញ យើង ខ្ងុំ ដូចខាងក្រោម
- ចុចទីនេះ វិធី Restore និង Downgrade លើ A4 Device ទៅកាន់ ជំនាន់ 5.0.1
- ចុចទីនេះ How To Downgrade 5.1 to 5.0.1 iOS on iPhone 4, 3GS, iPod Touch 4G, iPad
 ដូចនេះអ្វី ដែលប្រែប្រួល ក្នុង អត្ថបទ នេះ គឺ ជំហ៊ានទី ២ និយាយពី ការ Restore ដូចនេះ សូមលោកអ្នក ស្វែងយល់ពី ការ Restore សិន ហេតុអ្វី បានជា ចាំបាច់ ត្រូវ មើល ពី របៀប Restore សិន ព្រោះ ថា Apple ពេលនេះ បាន បិត មិនអោយ ប្រើប្រាស់ ជំនាន់ 5.0 និង 5.0.1 ឡើយ បើសិនជាលោកអ្នក មិនមាន វិធី នោះទេ អ្នក នឹងត្រូវ បាន Apple អាប់ដេត iPhone / iPad របស់អ្នក ទៅ ជំនាន់ 5.1 ជាមិនខានឡើយ ។
--------------------------------------------------------
យើង ខ្ងុំនឹង រៀបរាប់អំពី របៀប Jailbreak A4 iDevice រួមមាន​ iPhone4 , iPad1, iPod Touch 4G/3G ដើរលើជំនាន់ iOS 5.0.1 ដល់លោកអ្នក ដោយលម្អិតបំផុត ហើយ ក្រោយពី អានអត្ថបទ នេះ ហើយ លោកអ្នក ទាំងអស់ គឺ នឹងមានសមត្ថភាព អាច Jailbreak A4 iDevice បាន តែសំរាប់អ្នក ដែលប្រើប្រាស់ A5 iDevice រួមមាន iPad2, iPhone 4S ក៏អាចអានអត្ថបទនេះ ដែរ ទុកជាគោលគ្រឹះ ក្នុង ការធ្វើ Jailbreak ពីព្រោះ បើលោកអ្នក យល់ពី Jailbreak នោះ អ្វី ក៏លោកអ្នកអាច Jailbreak បានដែរ។

សូមអនុវត្តតាមជំហានដូចខាងក្រោម
ជំហ៊ានទី ១ ត្រូវប្រាកដថា iDevice រួមមាន​ iPhone4 , iPad1, iPod Touch 4G/3G ដើរលើជំនាន់ iOS5.0.1។ ដើម្បីដឹងអំពី ជំនាន់ iDevice សូមធ្វើដូចខាងក្រោម
  1. ចូលទៅ Settings
  2. ចុច General
  3. ចុច About
  4. លោកអ្នកនឹងបានឃើញពី ជំនាន់ iDevice របស់អ្នក ហើយ នៅក្នុង រូបនេះ គឺ ជំនាន់គឺ iOS firmware 4.2.1
ក្រោយពីបានឃើញជំនាន់ iDevice របស់អ្នក ហើយនោះ គឺ​បើសិនជា iDevice របស់លោកអ្នក ដើរ លើ ជំនាន់ iOS 5.0.1 ស្រាប់ហើយនោះ សូមចូលទៅជំហ៊ានទី ៣ តែម្តង តែបើលោកអ្នក ពុំទាន់ បានអាប់ដេត ទៅ iOS 5.0.1 ចូលទៅកាន់ជំហ៊ានទី ២ បន្តទៀត។

ជំហ៊ានទី ២ អាប់ដេត ទៅ iOS 5.0.1  សូមអនុវត្តដូចខាងក្រោម
  1. ដោនឡូដ ជំនាន់ចុងក្រោយ iTunes ចុចទីនេះ 
  2. ដោនឡូដ iOS Firmware ទៅតាម ប្រភេទ iDevice របស់លោកអ្នក សូមចុចទីនេះ Download iOS 5.0.1 Firmware ឬចូលទីនេះ ទំព័រដោនឡូដប្រព័ន្ធ iOS សូមបញ្ជាក់ថា  iOS Firmware គឺ មានទំហំធំ អាចមានចន្លោះ ពី 300MB ទៅ 800 MB ដូចនេះលោកអ្នកត្រូវប្រាកដថា លោកអ្នក បានដោនឡូដ គ្រប់ចំនួន MB។ តាមយោបល់យើងខ្ងុំ លោកអ្នក ត្រូវដោនឡូដ តាមកម្មវិធី Internet Download Manager របៀបដំឡើង  Internet Download Manager សូមចុចទីនេះ  
  3. រួចហើយដំឡើង iTunes។ ក្រោយពីដំឡើង រួចរាល់ សូមបើក iTunes ភ្ជាប់ iDevice របស់អ្នក ទៅកុំព្យូទ័រ តាមរយៈខ្សែ USB សួមចុចលើ ឈ្មោះ iDevice របស់អ្នកនៅខាងស្តាំដៃ ដូចរូបខាងក្រោម
  4. សូម Back up iDevice ( Back upគឺ រក្សាទុក លេខទួរសព័្ទ និងឯកសារផ្សេងៗ ពីព្រោះ កុំអោយ បាត់បង់ ពេល អាប់ដេត iDevice របស់លោកអ្នក ) ជាមុនសិន ដើម្បី Back up គឺ គ្រាន់តែ យក Mouse ឃ្លីក ខាងស្តាំ លើ ឈ្មោះ iDevice របស់អ្នក នៅខាងឆ្វេង ដៃ ហើយចុចជ្រើសរើសយក Back up ប៉ុណ្ណោះ។ តែបើលោកអ្នក មិនត្រូវការ Back up ទេ សូមរំលង កន្លែងនេះចោល។
  5. សូមចុច Shift អោយជាប់ រួចឃ្លីកលើ Restore ( សំរាប់ វីនដូ )​ ឬ ចុច Alt អោយជាប់ រួចឃ្លីកលើ Restore ( សំរាប់ Mac ) ហើយទៅកាន់កន្លែងដែលអ្នកបានដោនឡូដ   iOS Firmware ឧទាហរណ៍ ដូចរូបខាងក្រោម ។ សូមចុច យក iOS Firmware ដែលបានដោនឡូដ រួចហើយ ចុច Open
  6. សូមរងចាំរហូតដល់ រួចរាល់ ។
ពេលនេះលោកអ្នក បានអាប់ដេត iDevice របស់លោកអ្នក ទៅកាន់ iOS 5.0.1ហើយ ។ សូមប្រយ័ត្ន សំរាប់លោកអ្នកប្រើប្រាស់ iPhone locked ហើយ បានធ្វើ Unlocked (ដោះសោរ) ដែលចង់ អាប់ដេត iPhone ដោយ​រក្សាទុក baseband សូមចុចទីនេះរបៀបរក្សា Baseband ជាមួយ iOS 5។ ពីព្រោះ​ iPhone សព្វថ្ងៃគឺ មានពីរប្រភេទ មួយ គឺ ប្រភេទ unlock ជា iPhone GSM ដែលអនុញ្ញាតិអោយលោកអ្នក ប្រើប្រាស់ ជាមួយ ស៊ីម sim នៃប្រព័ន្ធទួរស័ព្ទណាក៏បាន មួយវិញទៀត គឺ lock ជា​ iPhone CDMA ឬ iPhone GSM lock ដែលជា iPhone ដែលជាប់កុងត្រាជាមួយក្រុមហ៊ុន ទួរស័ព្ទណាមួយ ហើយ អាចប្រើប្រាស់តែ ប្រព័ន្ទ ទួរស័ព្ទនោះ ប៉ុណ្ណោះ ដូចនេះ​ អ្នក ដែលប្រើប្រាស់ iPhone lock ហើយ បានធ្វើ unlock  លើ iPhone  របស់ខ្លួននោះ សូមធ្វើការអាប់ដេត ដោយ រក្សាទុក baseband ។​ យើង ខ្ងុំ យល់ថា យើង ពិតជា មិនមាននរណា ប្រើប្រាស់ iPhone CDMA ឬ iPhone GSM lock នោះទេ ដូចនេះ គឺ ពុំចាំបាច់ អាប់ដេត ដោយរក្សា baseband នោះទេ។ លោកអ្នកក៏អាចចូលទៅអាន ទីនេះ ផងដែរដើម្បីដឹង ថា លោកអ្នក ប្រើប្រាស់ iPhone CDMA ឬក៏ iPhone GSM សូមចុចទីនេះ

ជំហ៊ានទី  ៣ ដោនឡូដ កម្មវិធី ដើម្បី Jailbreak Untethered ។ យើងខ្ងុំសូមណែនាំ  កម្មវិធី redsn0w  v0.9.10b5  សូមចុចទីនេះសូមបញ្ចាក់ថា យើង ខ្ងុំធ្លាប់ Jailbreak Untethered  iPod Touch 4G/3G ជាមួយ redsn0w  v0.9.10b5 តែពុំបានជោគជ័យទេ ដូចនេះ យើងខ្ងុំក៏ងាកមក ប្រើប្រាស់ redsn0w  v0.9.10b1 វិញហើយ ក៏បានជោគជ័យ ដូចនេះបើលោកអ្នក ជួបប្រទះដូចយើងខ្ងុំ អាចងាកមក ប្រើប្រាស់ redsn0w  v0.9.10b1 ដើម្បី Jailbreak Untethered  iPod Touch 4G/3G ។​ដើម្បី ដោនឡូដ  redsn0w  v0.9.10b1 សូមចុចទីនេះ ទំព័រដោនឡូដប្រព័ន្ធ iOS

ជំហានទី ៤ ចាប់ផ្តើម  Jailbreak Untethered សូមអនុវត្តន៌អោយបានត្រឹមត្រូវ ដូចខាងក្រោម
  1. បិទកម្មវិធី iTunes
  2. សូមបើកកម្មវិធី redsn0w.exe (សំរាប់អ្នកប្រើប្រាស់ Vista , Windows 7 សូមចុច ម៉ៅស្តាំពីលើ រួចជ្រើសយក Run as administrator  ) រួចវានឹងលោតផ្ទាំងនេះ ឡើងមក សូមចុចជ្រើសរើស យក Jailbreak
  3. បន្ទាប់ពី ចុច Jailbreak ហើយ វានឹងលោតផ្ទាំង ដូចខាងក្រោម ។ ដូចនេះ លោកអ្នក ត្រូវធីក យក “Install Cydia” និង ធីក យក " Enable Multitasking Gestures " (បើសិនជា Enable Multitasking Gestures នេះ មាន) និង ធីកយក " Enable Battery Percentage " (បើសិនជា Enable Battery Percentage នេះ មាន )  ហើយចុច next ។ ត្រង់កន្លែងនេះ ខ្ងុំចង់ ទាញចំណាប់ អារម្តណ៍លោកអ្នក បន្តិច ចំណុចទី៣ នេះ គឺ ជួនកាល គឺកើតឡើង មុនពេល ចំណុច ៤ និង ៥ ខាងក្រោម តែពេលខ្លះ វាបែរជាចេញ មកសួរ អ្នក អោយ ធីកយក “Install Cydia” ក្រោយពេល អ្នក សំរេច ចំណុច ៤ និង ៥។
  4.  ក្រោយមកនឹងចេញផ្ទាំងនេះ មក ។​ ដោយ វាចង់ប្រាបអ្នកថា អ្នកត្រូវភ្ជាប់ iDevice លោកអ្នក ទៅកាន់ កុំព្យូទ័រ បិទកម្មវិធី iTunes ហើយ ក្រោយមក សូម បិទ iDevice របស់ លោកអ្នក ដោយគ្រាន់តែ ចុចប៊ូតុង sleep អោយជាប់ រហូតចេញ “slide to power off” ហើយទាញ slide ជាការស្រេច។ ពេលរួចរាល់សូមចុច next  (កុំអាលចុច next   សូមអានចំណុចទី ៥ ខាងក្រោម សិន )
  5. ដល់ចំណុចនេះ ជាចំណុចដែលតម្រូវអោយ លោកអ្នក ធ្វើអោយ iDevice របស់លោកអ្នក ចូលទៅក្នុង DFU mode ។ នេះគឺពិបាកបន្តិច ដូចនេះ សូមមេត្តា អាន របៀបធ្វើដោយយក ចិត្តទុកដាក់ មុននឹង ចាប់ផ្តើម ធ្វើ ។ គ្រាប់តែលោកអ្នកចុច next រួចហើយ ក្នុង ចំណុចទី ៤ នោះ លោកអ្នក​ត្រូវចុច ប៊ូតុង Sleep អោយជាប់ ៣ វិនាទី តាមការណែនាំ ដូចរូបខាងក្រោម
    ​ បន្ទាប់មក ត្រូវចុច ប៊ូតុង Home អោយជាប់ ហើយ កុំអាលលែង ប៊ូតុង Sleep អោយសោះ រយៈពេល ១០ វិនាទី។
    ក្រោយមកលែង ប៊ូតុង Sleep ហើយនៅបន្ត ចុច ប៊ូតុង Home អោយជាប់ រយៈពេល ១៥ វិនាទី ។
    បើលោកអ្នកពុំច្បាស់ ពីរបៀបចូលទៅក្នុង DFU mode សូមទស្សនាវីដេអូដូចខាងក្រោម តែសូមមើលតែរបៀបចូល ក្នុង DFU mode គឺបានហើយ ។
  6. ក្រោយមក កម្មវិធី នឹង ចាប់ផ្តើម ធ្វើការ Jailbreak ។សូមបញ្ជាក់ថា ក្រោយពេល ដែលលោកអ្នក បានអនុវត្តន៌តាមចំណុច ៤ និង ៥ រួចរាល់ វាលោតថា Device Error ឬក៍ មិន connect នោះ (ដូចរូបខាងក្រោម)  សូមលោកអ្នក រងចាំប្រហែល ជា ១ ទៅ ២ នាទី​ វានឹងចាប់ផ្តើម Jailbreak តែបើរងចាំហើយ វានៅតែ មិន Jailbreak នោះ ប្រហែលជាលោកអ្នក អនុវត្ត ចំណុចទី ៥ ពុំបានត្រឹមត្រូវ ហើយ ។  
ឬក្រោយពេលអនុវត្តតាមចំណុច ៤ និង ៥ រួចរាល់ វាលោត identifying ហើយជាប់យូរ នៅ identifying ដូចរួបខាងក្រោម លើស ពី ១០ ទៅ ១៥ នាទីនោះ  សូមអនុវត្ត តាមដំណោះស្រាយ ដូចខាងក្រោម

  

ដំណោះស្រាយ ក្រោយ ពេលអនុវត្តចំណុចទី ៥ ពុំបានជោគជ័យ សូមអ្នកសាកល្បង បើក iDevice របស់អ្នក បើសិនជា វានៅជាប់ ផ្ទាំងខ្មៅ ហើយ ពុំអាច បើក iDevice របស់អ្នក  គឺតម្រូវអោយលោកអ្នក Restore iDevcie ឡើងវិញ ។​សូមអនុវត្តន៍ដូចខាងក្រោម
- ដំណោះស្រាយទី១  ក្នុងពេល ដែលវាមានបញ្ហា បែបនេះ screen នៃ iDevice របស់អ្នក ពិត ជា នៅ ជាប់ផ្ទាំង ខ្មៅ មិនអាចបើកបាន ដោយ វិធី បើក ធម្មតា ដូចរាល់ដង នោះទេ ព្រោះ iDevice កំពុង ជាប់ ក្នុងស្ថានភាព DFU Mode ដូចនេះ លោកអ្នក ត្រូវ ដោះ វាចេញ ពី DFU Mode វិញ ។  សូមលោកអ្នក ចុច ប៊ូតុង sleep និង ប៊ូតុង Home អោយជាប់ ជាមួយគ្នា រហូត នៅលើ Screen នៃ iDevice លោត ចេញ រូប logo នៃ Apple គឺ រូប ផ្លែប៉ោម រួចទើប លែង ដៃវិញ​ ក្រោយមក ប្រហែល ជា ១ ទៅ ២ នាទី iDevice របស់អ្នក នឹង ចាកចេញ ពី DFU Mode ហើយ បើក ធម្មតា វិញ ហើយ ។  សូមបញ្ជាក់ក្នុង ដំណោះស្រាយទី ១ នេះ បើលោកអ្នក ធ្វើហើយ វា បើកធម្មតា វិញ​ នោះ ដូចនេះ លោកអ្នក ពុំចាំបាច់ ធ្វើ Restore iDevice នោះទេ គឺ លោកអ្នក អាចធ្វើ ជំហ៊ានទី ៤ ម្តងទៀត ។
- ដំណោះស្រាយទី ២ បើសិនជាដំណោះ ស្រាយទី ១ ពុំដើរនោះ សូមចូលទៅកាន់ទី នេះ  ចុចទីនេះ ដំណោះស្រាយពេល Restore iDevice មានបញ្ហា ។ ក្នុង ដំណោះស្រាយទី ២ នេះ វា អាចមានពីរករណី ករណីទី ១ វានឹង អាចអោយលោកអ្នក បើក iDevice វិញដូចធម្មតា ដោយ ពុំចាំបាច់ restore នោះទេ ហើយ ករណីទី ២ វាទាមទារ អោយ Restore iDevice ឡើងវិញ ដោយ ប្រើ កម្មវិធី iTunes ហើយរបៀប Restore ដោយ ប្រើ កម្មវិធី iTunes សូមអានជំហ៊ានទី ២ ឡើងវិញ ។ ពេលរួចរាល់   ត្រូវ ធ្វើ ជំហ៊ានទី ៤ តែម្តង ។
- ដំណោះ ស្រាយទី ៣ សូមអនុវត្តន៌ ជំហ៊ានទី ២ ឡើង វិញ។ បន្ទាប់មក ត្រូវ ធ្វើ ជំហ៊ានទី ៤ តែម្តង ។

បើសិនជាពុំមានបញ្ហាអ្វីទេនោះ redsn0w នឹងចាប់ផ្តើម Jailbreak iDevice របស់អ្នក។ ហើយ វានឹង Reboot ដោយខ្លួនឯង ។​ ដូចនេះ លោកអ្នក ត្រូវរងចាំ រហូត ដល់ វាដំណើរ ការរួចរាល់ ប្រហែល ជា ៥ ទៅ 10 នាទី ប៉ុណ្ណោះ ។​

ជំហ៊ានទី ៥ តើលោកអ្នក ត្រូវធ្វើអ្វីខ្លះ ក្រោយ ពី Jailbreak រួចហើយនោះ? បន្ទាប់ ពី untethered jailbreak រួចហើយ មិនមែនមាន ន័យថា លោកអ្នក អាចដំឡើង កម្មវិធី ipa ដែលត្រូវបាន Crack យកទៅ ដំឡើង ប្រើប្រាស់ នៅឡើង ទេ ។ លោកអ្នក ត្រូវដំឡើង កម្មវិធី សំខាន់​ មួយទៀត ទើប បានន័យថា អ្នកពិត ជា Jailbreak បាន 100% ពិតមែន ។ ដើម្បីដំឡើង កម្មវិធី នេះ សូមអនុវត្តន៍័ ដូចខាងក្រោម
  1. ត្រូវប្រាកដថា iDevice របស់លោកអ្នក ភ្ជាប់ ទៅនឹង អ៊ីនធើណិត
  2. បើកកម្មវិធី Cydia ( ពេលបើក Cydia ដំបូងវា នឹងតម្រូវអោយ លោកអ្នក ជ្រើសរើស User , developer , Hacker សូមចុច ជ្រើសយក User ហើយចុច Done ហើយរងចាំបន្តិច វានឹងរៀបចំអាប់ដេត Cydia ជាលើកដំបូង )   ហើយចុច Manage រួចហើយ ចុច Source
  3. បន្ទាប់ពីចុច Source វានឹងចេញដូចរូបខាងក្រោម (ផ្នែកខាងឆ្វេង )  សូមចុច Edit ពេលចុច Edit ហើយ វានឹង ចេញដូចរូបខាងស្តាំ
  4. សូមចុច លើ ប៊ូតុង Add នៅខាងលើ ហើយបំពេញ អាស័យដ្ខាន http://cydia.hackulo.us/ រួចហើយ ចុចប៊ូតុង Add Source បើវាសួរបញ្ជាក់  សូមជ្រើសយក Add anyway បើអត់ទេ វានឹង ចាប់ផ្តើម បញ្ចូលអាស័យដ្ឋាននេះ ចូលទៅក្នុង Source
  5.  បន្ទាប់ពី ដំឡើង រួចហើយនោះ សូមបើក Source ដែលលោកអ្នកទើបតែបញ្ចូល រួច ទាញចុះ មកក្រោម រក AppSync for iOS 5.0+ ហើយដំឡើង install រួច confirm ។ នៅក្នុងរូបភាព មានសញ្ញា គ្រីស ដោយសារ​តែយើង ខ្ងុំបានដំឡើង រួចរាល់ ។
  6. ក្រោយពេលដំឡើងចប់ នោះ ពេលនេះ គឺ លោកអ្នកបាន Jailvbreak 100 % ហើយ។ 

ជំហ៊ានទី ៦ នេះ ជាជំហ៊ានចុង បញ្ចប់ គឺ គ្មានអ្វីទេ យើងខ្ងុំ គ្រាន់តែ ចង់ណែនាំ គេហទំព័រ ដោនឡូដ កម្មវិធី មួយឈ្មោះ apptrackr.org ដែលជាគេហទំព័រផ្តល់អោយលោកអ្នក នូវកម្មវិធី Crack ipa ជាច្រើន អាចអោយលោកអ្នក ដោនឡូដ រួច អាចយក ទៅ Sync តាម iTunes ដំឡើង ចូលក្នុង iDevice របស់លោកអ្នក​ ។

បើមានចម្ងល់អ្វី សូមផ្តល់យោបល់ដូចខាងក្រោម!!!!!!!!!!!!!

សូមសំណាងល្អ !!!!!!!!!!!!!!!!!

--------> កំណត់សំគាន់ និងសេចក្តីរំលឹក សំរាប់អ្នក ដែលប្រើប្រាស់ iPhone Locked ឬ អាចនិយាយថា ជា iPhone ដែលទិញ ពី បរទេស ហើយ iPhone នោះជាប់កុងត្រា ជាមួយ ក្រុមហ៊ុនទួរស័ព្ទ ណាមួយ ដែលធ្វើអោយ iPhone លោកអ្នក ពុំអាច ប្រើប្រាស់ ស៊ីមផ្សេងបានឡើយ ។ ដូចនេះ យើងខ្ងុំ សូមរំលឹក ថាវិធី ខាងលើ ដែលបានរៀបរាប់ គឺ ជាវិធី Jailbreak ពុំមែនជាវិធី Unlocked ឬ ធ្វើ អោយ iPhone អ្នក អាចប្រើប្រាស់ ស៊ីមផ្សេងនោះទេ ។ បើសិនជាលោកអ្នក ធ្លាប់បាន Unlocked ជាមួយនឹង Ultrasn0w ឬ ទ្រនាប់ស៊ីមផ្សេងៗនោះ សូម អាប់ដេត ដោយ រក្សា baseband អោយនៅ ដដែល តែបើលោកអ្នក ពុំទាន់បាន Unlocked iPhone អ្នកទេ ពេលនេះ សូមរកវិធី Unlocked ពីអ្នក ជំនាញ ណាមួយ ក្រោយពី លោកអ្នក Jailbreak រួចរាល់។ វិធី Unlocked ផ្សេងៗ   ក្រុមអ៊ិកមិក នឹង រៀបចំ សរសេរ បង្រៀន នៅពេលក្រោយ ។

រៀបរៀង និង សរសេរដោយ អ៊ិកមិច 

របៀបដំឡើង Font Khmer ក្នុង iDevice លោកអ្នក ( ជំនាន់ 5.0 និង 5.01 )

របៀប Jailbreak iPad 2 ជាមួយនឹង Absinthe Windows, Mac

របៀប Jailbreak iPhone 4S Windows, Mac

របៀប Jailbrak iPhone 4S, iPad2 linux





1 comment:

  1. សូមផ្តល់យោបល់ មួយ នៅ ពេល Jailbreak ត្រូវឆែក មើល សិន តើ ជំនាន់ចុង ក្រោយ កមុ្មវិធី Jailbreak គឺ អ្វិ ដូចនេះ គួរ ត្រូវប្រើ ជំនាន់ចុច ក្រោយនោះ ។ ដូចនេះ ត្រូវឆែក មើល ជំនាន់ ចុងក្រោយ របស់ Resn0w ជាមុនសិន ។ បើកុំ អោយ លំបាក សូម បើកមើល Download Section ហើយ មើល ជំនាន់។ ពី សមាជិក អ៊ិកមិច

    ReplyDelete