សូមបញ្ជាក់
* វិធី ដំឡើង អក្សរខ្មែរ ខាងក្រោម នេះ ក៏អាចយកទៅ អនុវត្តន៍ លើ គ្រប់ iDevice ទាំងអស់ iPhone , iPad , iPod Touch ដែល ដំណើរ លើ ជំនាន់ iOS 5.1.1 ហើយ បានធ្វើ Untethered Jailbreak រូចរាល់ ។
* សំរាប់អ្នក ដែលបាន ដំឡើង Font Khmer តាមរយៈ ប្រភព Repo របស់ ណាមួយផ្សេង ឬ តាម រយៈ Repo របស់ 4khmeriphone ដោយ ធ្វើការកែកុន ក្នុង iFile ជាដើម ហើយ ចាប់អារម្តណ៌ និង ចង់ដំឡើង សារជាថ្មី ជាមួយនឹង Repo របស់ 4khmeriphone ត្រូវ លុប Font khmer និង keyboard khmer និង កញ្ចប់កម្មវិធី ដែលធ្លាប់ដំឡើង ក្នុង Repo ដែលទាក់ទង ទៅ នឹង អក្សរខ្មែរ ចោលវិញ ទាំងអស់ ដូចជា khFix , Khmer Localization ពីមុនចេញ សិន ( តាម បទពិសោធន៍ របស់យើងខ្ងុំ សូមលប់ តាមលំដាប់ ដោយ លប់ ជាដំបូង khFix, Khmer Localization, Khmer Keyboard , Khmer Font ) ហើយ នឹង លុប Repo ចាស់ http://4khmeriphone.myrepospace.com/ (បើមាន) នោះ ចេញ ពី Source ផងដែរ ព្រោះ បើអ្នក មិនលុបចេញទេ ពេលដំឡើង Repo 4khmeriphone ហើយដំឡើង កញ្ចប់កម្មវិធី របស់ពួកគេ នោះ នឹងអាចធ្វើអោយ iDevice លោកអ្នក គាំង។
របៀបដំឡើង Font Khmer លើ ជំនាន់ iOS 5.1.1
- ដំបូងត្រូវដំឡើង Repo 4khmeriphone សិន ។( បើលោកអ្នក មិនដឹង ពី របៀបដំឡើង Repo ទៅក្នុង Cydia ទេ សូមចូលទៅអាន អត្ថបទ តើអ្នកចេះ Jailbreak ទេ? សូមមើល ជំហ៊ានទី ៥ ពេលដល់ចំណុចទី ៤ ក្នុង ជំហ៊ានទី ៥ សូម បន្ថែម Source គឺ http://4khmeriphone.com/sp/ ក្រោយពេល ដំឡើង ហើយ សូមចុច Return to Cydia ដូចក្នុងរូប
- បន្ទាប់មក សូមចុចបើក Repo 4khmeriphone ដូចរូបខាងក្រោម ហើយ លោកអ្នក នឹង បានឃើញ កញ្ចប់ កម្មវិធី របស់ 4khmeriphone។
- ជាដំបូងសូមដំឡើង iOS 5.1.1 Khmer Fonts ។
- បន្ទាប់ មក សម្រាប់ អ្នក ប្រើប្រាស់ iPhone ប៉ុណ្ណោះ សូមដំឡើង iOS 5.1.1 Khmer iPhone 5row។
- សម្រាប់អ្នក ប្រើប្រាស់ iPad ប៉ុណ្ណោះ សូមដំឡើង iOS 5.1.1 Khmer iPad 5row។
- ជាចុងក្រោយ សំរាប់អ្នក ប្រើប្រាស់ iPhone លោកអ្នក ចង់ ដំឡើង ក៏បាន មិនដំឡើង ក៏បាន គឺ iOS 5.1.1 khFix និង iOS 5.1.1 Khmer Localization ។
- រួចរាល់ សូមសំណាងល្អ ។
សរសេរ និង រាបរៀង ដោយ អ៊ិកមិច
Khfix used for what?
ReplyDeleteif you want to know about khfix ... you can check this link
ReplyDeletehttp://exmic.blogspot.com/2012/02/font-khmer-idevice-50-501.html